Saturday, 2 June 2018

ប្រឹងរៀនមានអនាគត


                                      (បទកាកគតិ)
                     វិជ្ជាជាទ្រព្យ              តែងតែនៅជាប់
អ្នកខំប្រឹងរៀន          លេខតួនព្វន្ត
វិជ្ជាជាស្ពាន               នឹងក្លាយជាយាន្ត
ឆ្លងអវិជ្ជា។
កកាកិកី                    តាំងពីមត្តេយ្យ
បឋមសិក្សា               អនុវិទ្យាល័យ
រៀនដល់មហា          ចូលដល់បរិញ្ញា
អនុបណ្ឌិត។
រៀនច្រើនកើនចេះ    ទទួលចំណេះ
អង្គបួនពិនិត្យ            សុ ចិ បុ លិ
ដោយប្រើការគិត      ចេញពីគំនិត
ប្រើជាប្រាជ្ញា។
កាលណាចេះដឹង       ងាយមិនបាច់ប្រឹង
ប្រើដោយបញ្ញា         ធ្វើការរកស៊ី
មន្ត្រីរាជការ              ឬការងារផ្សារ
ប្រាក់បានដោយងាយ។ 

បើអ្នកប្រឹងរៀន       នឹងក្លាយជាមាន
ទ្រព្យជាសម្ពាយ         ប្រើតែចំណេះ
ក្នុងការនិយាយ         ទ្រព្យរីកសុះសាយ
ដោយសារវិជ្ជា។
តែបើគេចវេះ            រត់ចោលចំណេះ
នោះតើកិច្ចការ          ចង់បានប្រាក់ខែ
ច្រើនមកពីណា          កាលនៅសិក្សា
មិនខំប្រឹងរៀន។
តស៊ូសិក្សា                  ព្យាយាមឧស្សាហ៍
វិជ្ជាជាយាន្ត               តោះកាន់សៀវភៅ
ប៉ាកកាចាប់ឈាន      ឆ្ពោះសាលារៀន
រៀនទាំងអស់គ្នា។

No comments:

Post a Comment