Sunday, 3 June 2018

សិក្សារឿង រុយបីក្បាល


សិក្សារឿង រុយបីក្បាល
-         ប្រភេទអក្សរសិល្ប៍ឡាវ
-         ក្នុងសម័យរបបសក្តិភូមិ អំឡុងស.វ ទី១៦
-         តួអង្គជាសត្វមានបីក្បាល សំឡាត់ សំសាក់ សំប៊ុន
-         សត្វរុយបីក្បាលជាមិត្តសម្លាញ់និងគ្នាដែលរស់នៅក្នុងអាហារដ្ឋានមួយនៅក្នុងភូមិអ្នកស្រុក។
-         ពួកគេរស់នៅក្នុងហាងនោះបានធុញទ្រាំក្នុងការ ហូបចុក បុកទំពាអាហារ និងរសកាហ្វេ ក្នុងចាន ដដែល កែវដដែល។
-         ពួកគេក៏បានផ្លាស់ទីតាំងរៀងៗខ្លួន៖
+សំឡាត់ ចាក់ចេញទៅរស់នៅជាមួយកសិករ។
+សំសាក់ ចាកចេញទៅរស់នៅជាមួយផ្ទះជំនួញ។
+សំប៊ុនចាកចេញទៅរស់នៅក្នុងព្រះបរមរាជវាំង។
ពួកគេ បានចាកចេញទៅរស់នៅអស់រយៈពេល១  សប្តាហ៍ ទើបបានវិលមកជួបគ្នានៅក្នុងហាងដដែលវិញ។ ក្រោយពីបាន និយាយប្រាប់គ្នា ចប់សព្វគ្រប់ អស់ហើយ ដែលម្នាក់ៗបានជួបប្រទះនឹងការលំបាកជាមួយស្ថានភាព ក្នុងការរស់នៅជាមួយកសិករ អ្នកជំនួញ ក្នុងបរមរាជវាំង។ ខណៈពេលនោះ សំប៊ុន ក៏បាននិយាយថា ពែង ចាន កែវ រស ក្នុងទីកន្លែងដដែលនេះឆ្ងាញ់ណាស់!។
គោលគំនិតរបស់អ្នកនិពន្ធ
រឿងរុយបីក្បាល(អក្សរសិល្ប៍ឡាវ)នៅក្នុងដំណើររឿង នេះអ្នកនិពន្ធ លោកមានគោលគំនិត សរសេររឿងនេះ ឡើង ព្រោះការលើកយកសត្វរុយមកបញ្ចូលកក្នុងផ្ទៃរឿង ធ្វើតាមលក្ខណៈជីវសាស្រ្ត។ រុយជាសត្វមួយ ដែលមិនរើស អើងទីតាំង រសជាតិ។ តំណាងឱ្យសត្វកខ្វក់ ចំលងមេរោគ ទៅកាន់អ្នកដទៃ។រុយតំណាងឱ្យវណ្ណៈថោកទាប។ អ្នកទូទៅ  គេតែងស្អប់ខ្ពើម មិនយកខ្លួនមកបៀតឡើយ ហើយទើប អ្នកនិពន្ធការដែលលោកបានយកសត្វរុយក្នុងទីនេះ ព្រោះ វាស្របទៅហ្នឹងស្ថានភាពនិងតថភាពក្នុងសង្គមឡាវ ដែល កំពុងតែកើតមានបញ្ហា ការបែង ចែកវណ្ណៈគឺ អ្នកមាន និងអ្នកក្រ (ក្នុងសម័យរបបសក្តិភូមិ អំឡុង ស.វ ទី១៦)។
ទស្សនទានក្នុងអក្សរសិល្ប៍
ប្រសិនបើ មានការលំបាកមនុស្ស តែងតែមានការ ផ្លាស់​ប្តូរតែបើការផ្លាស់ប្តូរនៅតែមានបញ្ហាដដែល ពួកគេ នឹងត្រឡប់មករស់នៅទីកន្លែងដើមវិញហើយលើកទឹកចិត្ត ខ្លួនឯងថា គ្មានអ្វីប្រសើរជាជាងទីកន្លែងដើមនេះទេដូចសម្តី  របស់សត្វរុយសំប៊ុន ក៏បាននិយាយថា ពែង ចាន កែវ រស ក្នុងទីកន្លែងដដែលនេះឆ្ងាញ់ណាស់!ព្រោះដំណើរវិថីនៃជីវិត មានគ្រប់រស់ជាតិប្រៀបដូចអាហារដែរ កុំងាប់ដូចកូនអុក ដែលគ្មានច្រកដើរ។ ការងារចាស់ៗអាចចាត់ទុកជាមេរៀន បទពិសោធន៍។ ការងារជាអ្នកបង្រៀនយើង អ្វីៗគេអាច ធ្វើបានយើងក៏អាចធ្វើបានដែរប្រសិនបើគេ បើកឱកាស។
នៅក្នុងសង្គមសក្តិភូមិនៅឡាវ គេរើសអើងវណ្ណៈ ថោកទាប ដូច្នេះអ្នកនិពន្ធលោកបានឃើញជីវិតរុយជាសត្វ  ធម្មតាដែលគ្មាននរណាចាប់អារម្មណ៍ ទើបលោកជ្រើស រើសយកមកតំណាង ឱ្យវណ្ណៈថោកទាបមួយ ក្នុងសង្គម  ដើម្បីជៀសឱ្យផុតពីការសម្លាប់របស់សង្គមជាដើម។
រឿងរុយបីក្បាល(អក្សរសិល្ប៍ឡាវ)
វណ្ណៈតូចទាប................គេតែងរើសអើង
វណ្ណៈថ្កុំថ្កើង...................គេតែងសរសើរ។
វណ្ណៈអភិជន..................រៀបចេញដំណើរ
គេស្ងើចសរសើរ...............គេខ្លាចឡើងរាប។
បញ្ជើចបញ្ជើរ..................វណ្ណៈតូចទាប
ជិះជាន់គាស់គាប.............នៅក្នុងសង្គម។
នេះជាជ្រុងគំនិតមួយនៃចំណីបញ្ញា!!!

No comments:

Post a Comment