Sunday, 3 June 2018

អ្នករើសសត្វកណ្តុរចាប់ក្លាយជាសេដ្ឋី



        សម័យថ្ងៃមួយសេដ្ឋីម្នាក់ គាត់បានដើរតាមផ្លូវឃើញ កណ្តុរងាប់ ពេលនោះគាត់ធ្លោយមាត់ថា នរណារើសកណ្តុរ ងាប់នេះនឹងបានធ្វើជាសេដ្ឋី។មានកំលោះម្នាក់បានឮសេដ្ឋី និយាយដូច្នោះ ដោយមិនបានដឹងថា រើសកណ្តុរងាប់នោះ  បានប្រយោជន៍អីផង ក៏ចាប់កណ្តុរងាប់នោះយកទៅ គិត ថាមិនដឹងជាគិតយ៉ាងណាដើម្បីក្លាយជាសេដ្ឋីបានដើរដើរ ទៅមុខបានជួបជាមួយអ្នកមានឆ្មា ពេលអ្នកមានឆ្មាសួរថា អ្នកលក់កណ្តុរខ្ញុំមកព្រោះឆ្មាខ្ញុំវាអត់ចំណីអីស៊ីទេ បុរសថា អញ្ចឹងក៏អញ្ចឹងទៅចុះ ក៏លក់ហើយបានលុយ គាត់បានយក លុយនោះទៅទិញទឹកអំពៅ គាត់យកមកហូបខ្លះ កាន់នៅ ដៃខ្លះ ក៏បានជួបជាមួយអ្នកបេះផ្កា អ្នកបេះផ្កានោះសុំជាវ ទឹកអំពៅគាត់ហូប ដោយដោះដូរបានផ្កាមកវិញ។ បុរស នោះបានផ្កាចាប់ផ្តើមលក់ លក់ៗរហូត។ ថ្ងៃក្រោយមក ក៏ ឃើញគេច្រូតស្មៅក្បែរភូមិ គាត់ឃើញគេហត់​ គាត់បាន ដងទឹកដាក់មួយពាងទុកឱ្យបុរស​នោះមកហូប អ្នកច្រូតក៏ ស្រលាញ់គាត់ គេសួរថា​មានអីឱ្យខ្ញុំជួយទេ? គេថាចាំថ្ងៃ ក្រោយបើមានចាំគេហៅ។ ពេលមួយមានឈ្មួញរទេះដឹក អីវ៉ាន់មក សម័យនោះគេប្រើគោ គាត់សុំអ្នកច្រូតស្មៅទាំង នោះសុំស្មៅម្នាក់ពីរបាច់ៗបានស្មៅក៏យកទៅលក់ឱ្យឈ្មួញ ប្រាំរយរទេះហ្នឹងស្មើនឹងមួយពាន់គោ នៅពេលនោះលុយ គាត់ចាប់ផ្តើមកើនទៅៗ។ ពេលមួយគាត់ឃើញដើមឈើ ដួលស្កាត់ផ្លូវ ចំណែកម្ចាស់គេខ្ចិល គាត់ក៏ទៅសុំម្ចាស់នោះ ម្ចាស់ឈើថាយកអីយកចុះបានស្រឡះផ្លូវនិងមុខផ្ទះខ្ញុំផង។ បុរសនោះបានកាប់កើតជាអុសនោះលក់បានលុយទៀត។ បុរសនោះបានលុយគ្រប់ទិស ក៏បានប្រមូលចុះប្រមូលឡើង  បានឮគេថា មានសំពៅដឹកអីវ៉ាន់ចូលចំណតកំពង់ គាត់ក៏ ទៅទាក់ទងម្ចាស់សំពៅថា កុំលក់អីវ៉ាន់ហ្នឹងទៅណាទុកឱ្យ ម៉ៅយកទាំងអស់។ គាត់ក៏បានយកអីវ៉ាន់ទាំងនោះលក់ចុះ លក់ឡើងបានប្រាក់ក្នុងតែពេលបីខែបានប្រាក់៤០កោដិ។  គាត់ក៏នឹកឃើញថា អញបានលុយបានកាក់នេះ ក៏ដោយ សារតែលោកសេដ្ឋីបានប្រាប់អញពីរឿងកណ្តុរងាប់ អញ គួរតែចែករំលែកទ្រព្យសម្បត្តិនេះខ្លះជូនលោកសេដ្ឋី។ គាត់ យកលុយ២០កោដិយកទៅជូនលោកសេដ្ឋីៗសួរថា ម្តេច!  បានជាអ្នកយកលុយនេះមកឱ្យខ្ញុំ? បុរសកំលោះថា មកពី លោកសេដ្ឋីប្រាប់ខ្ញុំ ឱ្យរើសកណ្តុរងាប់ ពេលនោះខ្ញុំចាប់ផ្តើម រកស៊ីពីកណ្តុរងាប់ រហូតមកបានលុយ៤០កោដិនេះ ទើប ដឹងគុណយកមកជូនលោកសេដ្ឋីចំនួនពាក់កណ្តាលទៅ។ លោកសេដ្ឋីគិតថា យី! បុរសនេះ មានបញ្ញាឆ្លាតពូកែ ក៏ និយាយថាកុំឱ្យប្រាក់នេះមកខ្ញុំអី និយាយអញ្ជេះខ្ញុំមានកូន ក្រមុំមួយលើកឱ្យអ្នកជាភរិយាចុះ ។ បុរសនិងកូនក្រមុំនោះ បានរបស់នៅជាមួយគ្នាព្រមជាមួយប្រាក់លោកសេដ្ឋីមាន ចំនួន៨០កោដិផងដែរ។
        រឿងនេះចង់បង្ហាញការចាប់យកឱកាសល្អ គឺមិនដែល បោះបង់ចោលទេ ដូចចំណុចដែលលោកសេដ្ឋីថា បើនរណា រើសកណ្តុរងាប់នេះនឹងក្លាយជាសេដ្ឋី។ ធម្មតាអ្នកមានបទពិ សោធន៍និយាយដូច សេដ្ឋីពិតជាមានចំណុចពិសេសហើយ និងមួយទៀតបង្ហាញពីបុគ្គលិកលក្ខណៈមនុស្សពូកែទំនាក់ ទំនងរកស៊ីច្រើនមុខ ដោយមិនប្រកាន់មុនរបប និងជាអ្នក សាងប្រយោជន៍ ដល់ដៃគូរបស់គាត់ ទៅវិញទៅមកគ្រប់ដំ ណាក់កាលរកស៊ីរបស់គាត់ដូច្នេះគេស្រលាញ់រាប់អានគាត់ចំណុចចង់ក្រោយគាត់មានការដឹងគុណចំពោះលោកសេដ្ឋី ដែលបានប្រាប់ពីគុណប្រយោជន៍នៃកណ្តុរងាប់ ក៏បានជូន ប្រាក់ពាក់កណ្តាលទៅសេដ្ឋី តែសេដ្ឋីគិតបានវែងឆ្ងាយបាន ប្រគល់កូនក្រមុំគាត់ឱ្យក្លាយជាប្តីប្រពន្ធជាមួយគ្នាតមក។

No comments:

Post a Comment