I.វាលខៀវស្រង៉ាត់..ខ្យល់ផាត់រំភើយ..ស្រុកស្ទោងនេះហើយ..នឹកគ្មានល្ហែល្ហើយស្បើយពីចិន្តា....សម្រស់ទឹកដីនៃជាតិខេមរា...សម្បូរបុប្ផា...ទាក់ចិត្តរៀមរ៉ា...និងបុប្ផាស្រី។
II.ឱ!ភូមិចេកចក...រកាក្បាលប៉ាន...សំបួរភូមិឋាន...ទីសុខក្សេមក្សន្តទាក់ចិត្តកវីបុប្ផាស្ពឺជើងនឹករឿងថ្មោងថ្មី...កាលយប់លើកដីក្រោមស្បៃរាត្រីមុខព្រះវិហារ។
R.ម្សាក្រងអូរដូង..ឆ្លងភូមិងួនសៀម...កវីឈរស្ងៀម...អៀននឹងបុប្ផា...ស្វាយសជីយោគសម្បូរសួនច្បារ...ខែចេញវស្សា
រុក្ខជាតិចេញផ្កា ស្របប្រពៃណី។
III.សម្រស់បុប្ផាស្ទឹងស្ទោងដួងចិត្ត...មេត្តាអាណិត...សន្តោសជីវិត...ដល់អ្នកកវីសូមផ្ញើវាសនានឹងបុប្ផាស្រី...បេះដូងកវីសូមរស់លើដីទឹកដីស្រុកស្ទោង។
No comments:
Post a Comment