សាសនាព្រាហ្មណ៍បានចូលមកចាក់ឬសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរតាំងពីយូរយារណាស់មកហើយហើយមានឥទ្ធិពលយ៉ាងខ្លាំងក្លានៅក្នុងសតិអារម្មណ៍របស់ប្រជាជនខ្មែរ
ដោយបន្សល់ទុកនូវទំនៀមទម្លាប់ និងប្រពៃណីផ្សេងៗនៅក្នុងសង្គមខ្មែរ។ ការរីកចម្រើននៃ វិទ្យាសាស្ត្រដែលជាផលរួមនៃពលកម្មខាងខួរក្បាលនិងពលកម្មខាងរូបងរាងកាយរបស់មនុស្សមានសន្ទុះជឿនលឿនយ៉ាងខ្លាំងក្លានៅលើពិភពនៃព្រហ្មញ្ញសាសនាដែលបានដក់ជាប់នៅក្នុងសតិអារម្មណ៍
ព្រមទាំងជំនឿទំនៀមទម្លាប់មួយចំនួនដែរ។
ក.
ផ្នែកជំនឿ
សាសនាព្រាហ្មណ៍បានធ្វើឲ្យប្រជារាស្ត្រយើងនាសម័យបុរាណ
មានជំនឿលើអាទិទេព ខ្មោចព្រាយ បិសាច អាបធ្មប់។ល។ ដើម្បី
ទប់ទល់នូវអ្វីដែលជាភាពអស្ចារ្យគេស្វែងយល់មិនដល់ គេត្រូវតែ
សិក្សាមន្តអាគមសែនព្រេនបន់ស្រន់ ក្នុងគោលបំណងសុំឲ្យសម្រេចនូវបំណងអ្វីមួយ។
ខ.
ទំនៀមទម្លាប់ប្រពៃណី
នៅក្នុងពេលបុណ្យទានផ្សេងៗគេតែងតែនាំគ្នាធ្វើនំអន្សម
នំគម។ ល។ ទាំងអស់នេះក៏មានជាប់ឥទ្ធិពលព្រាហ្មណ៍សាសនាដែរ ពោល
គឺរំលឹកដល់លិង្គព្រះឥសូរ និងយោនីនាងឧបមា។ ក្រៅពីនេះគេឃើញ មានរៀបស្លាធម៌ដូង លិង្គ
ព្រះឥសូរ។
នៅពេលរៀបអាពាហ៍ពិពាហ៍
មានការទស្សន៍ទាយមើលវេលា ធ្វើ រានទេព្តា សែនក្រុងពាលី…។
នៅក្នុងពិធីបូជាសព
រំកិល ហែរនិងបញ្ចុះសព សុទ្ធតែតាមក្បួន ខ្នាតទាំងអស់។
ការព្យាបាលដោយស្តោះ
ផ្លុំ ប្រើមន្តអាគម។
ពិធីកោរជុក
ក៏ដូចជាពិធីហៅព្រលឹង ជញ្ជាត់ព្រលឹង។
គ.
សិល្បៈ
ប្រាសាទមួយចំនួន
គេកសាងដើម្បីឧទ្ទិសដល់អាទិទេព ក្នុងព្រាហ្មណ៍ សាសនា។ចម្លាក់នៅតាមប្រាសាទ
ជាចម្លាក់តាមលំនាំរឿងរាមាយណៈមហាភារតៈ ឬការកសាងលិង្គ ព្រះឥសូរ តែម្តង។
ឃ.
អក្សរសិល្ប៍៖ (មើលអក្សរសិល្ប៍ក្នុងព្រាហ្មណ៍សាសនា)
មានអត្ថបទអក្សរសិល្ប៍ជាច្រើនដែលមានទំនាក់ទំនងនឹងព្រហ្មញសាសនាពោលគឺដកស្រង់យកជំនឿផ្សេងៗក្នុងលទ្ធិព្រាហ្មណ៍មករៀបរាប់ពន្យល់បង្ហាញហេតុផលម្យ៉ាងវិញទៀតមានលើកយកតួអង្គអច្ឆរិយៈនិងហេតុការណ៍អច្ឆរិយៈមកបង្ហាញទៀត។
ប្រភេទអក្សរសិល្ប៍ បែបនេះយើងហៅថា “ចលនាអក្សរសិល្ប៍
ព្រាហ្មណ៍និយម” ជាអាទិ៍រឿងរាមកេរ្តិ៍ រឿងជិនវង្ស
រឿងរតនាវង្សជាដើម។
No comments:
Post a Comment