Saturday, 2 June 2018

ប្រជុំរឿងព្រេងខ្មែរបែងចែកជា១០ភាគ

ប្រជុំរឿងព្រេងខ្មែរ ត្រូវបានបែងចែកជា៩ភាគដោយក្នុងនោះមានរឿងសរុប២៤៨ តែនៅ ក្នុងឆ្នាំ ២០១៥ ក្រុមជំនុំទំនៀមទម្លាប់ លោកក៏ បានបង្កើតភាគ១០មួយក្បាលទៀតសរុបចំនួន២៧២រឿង ស្ដីអំពីរឿង ព្រេងនានា ផ្ដល់ការអប់រំ ទាក់ទងនឹងភូមិសាស្រ្ត ព្រមទាំងប្រវត្តិសាស្រ្ត ក្នុងប្រទេសកម្ពុជា។ សៀវភៅប្រជុំរឿងព្រេងភាគ១ ដល់ភាគ៩នេះ ត្រូវ បានបោះពុម្ពលើកដំបូង នៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ដោយវិទ្យា- ស្ថាន ពុទ្ធសាសនបណ្ឌិត្យ។
            - ភាគទី១ មានចំនួនរឿង ៣៤ ចំនួនទំព័រ ១៤៦ នៅក្នុងភាគទី១ នៃសៀវភៅប្រជុំរឿងព្រេងខ្មែរនេះ មានចំនួន ៣៤ រឿង ជារឿងរ៉ាវ ដែលទាក់ទងទៅ នឹងជីវភាពប្រចាំថ្ងៃ របស់ង្គម ខ្មែរសម័យបុរាណ។
            - ភាគទី២ មានចំនួនរឿង ២៣ ចំនួនទំព័រ១៥៨ នៅក្នុងភាគ ទី២នៃសៀវភៅប្រជុំរឿងព្រេងខ្មែរនេះមានចំនួន២៣ រឿងជារឿងរ៉ាវ ដែលទាក់ទងទៅ នឹងជីវភាពប្រចាំថ្ងៃរបស់ សង្គមខ្មែរសម័យបុរាណ។
            - ភាគទី៣ មានចំនួនរឿង ៥៣ ចំនួនទំព័រ១៧៥ នៅក្នុងភាគ ទី៣នៃសៀវភៅប្រជុំរឿងព្រេងខ្មែរនេះមានចំនួន៥៣រឿងជារឿងកឹង កន្រ្តៃជារឿងព្រេងទាក់ទងដល់តុលាការ។ ភាគទី៣នេះ គឺមានចំណង ជើងថា "កឹងកន្ត្រៃ" ដែលស្ដីអំពីការកាត់ក្ដី ។
            - ភាគទី៤ មានចំនួនរឿង ១២ ចំនួនទំព័រ៤០ នៅក្នុងភាគទី៤ នៃ សៀវភៅប្រជុំរឿងព្រេងខ្មែរនេះ មានចំនួន១២រឿង ជារឿងរ៉ាវដែល ទាក់ទងនឹងដើមកំណើត សត្វនិងជីវភាពសង្គមមនុស្ស ។
            - ភាគទី៥ មានចំនួនរឿង ២០ ចំនួន១៩៣ នៅក្នុងភាគទី៥ នៃ សៀវភៅប្រជុំរឿង ព្រេងខ្មែរនេះ មានចំនួន២០រឿង ជារឿងរ៉ាវដែល ទាក់ទងនឹងដើមកំណើប្រវត្តិសាស្រ្ត និងភូមិសាស្ត្រនៃប្រទេសកម្ពុជា។
            - ភាគទី៦ មានចំនួនរឿង២០ចំនួន ទំព័រ១៥៩ នៅក្នុងភាគទី៦នៃ សៀវភៅប្រជុំរឿងព្រេងខ្មែរនេះ មានចំនួន២០រឿង ជារឿងរ៉ាវដែល ទាក់ទងនឹងភូមិសាស្រ្ត និងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ។
            - ភាគទី៧ មានចំនួនរឿង ២៥ ចំនួនទំព័រ១២៤ នៅក្នុងភាគទី៧ នៃសៀវភៅប្រជុំរឿង ព្រេងខ្មែរនេះ មានចំនួន ២៥រឿង ជារឿងដែល ទាក់ទងដល់សត្វ និងរុក្ខជាតិដែលតំណាង ឱ្យមនុស្សក្នុង សង្គម ។
            - ភាគទី៨ មានចំនួនរឿង ២៩ ចំនួនទំព័រ២១៨ នៅក្នុងភាគទី៨ នៃសៀវភៅប្រជុំរឿង ព្រេងខ្មែរនេះ មានចំនួន ២៩រឿង ជារឿងដែល ទាក់ទងនឹងប្រវត្តិអ្នកតាផ្សេងៗ ដែលមាននៅ រាយប៉ាយ ស្ទើរតែគ្រប់ តំបន់ក្នុងសាធារណរដ្ឋខ្មែរ ហើយក្រុមជំនុំព្រះត្រៃបិដក លោកក៏បាន ប្រមូលចងក្រងព្រោះអ្នកតាខ្លះនិងមានការទាក់ទងទៅនឹងប្រវត្តិសាស្រ្ត ផង។ ក្នុងប្រវត្តិអ្នកតានេះក្រុមជំនុំមិនត្រឹមតែជូននៅដើមកំណើតអ្នក​តាទាំងនោះទេ ហើយថែមទាំងមានអធិប្បាយរបៀបបញ្ចូល រូបសម្នឹង អំពីឥទ្ធិពលអ្នកតាលើអ្នកស្រុកភូមិ និងអំពីសំណែនផ្សេងៗរបស់អ្នក តានីមួយៗនោះផង ព្រោះខ្ញុំយល់ថា ហេតុការណ៍ក្រៅអំពីរឿងនេះ អាចផ្ដល់ប្រយោជន៍ខ្លះមិនខាន ដល់អ្នកសិក្សាស្រាវជ្រាវ ផ្នែកជំនឿ របស់ខ្មែរផ្នែកប្រវត្តិសាស្រ្ត ។
            - ភាគីទី៩ មានចំនួនរឿង ៣២ ចំនួនទំព័រ១៨៥ នៅក្នុងភាគទី៩ នៃសៀវភៅប្រជុំរឿងព្រេងខ្មែរនេះ គឺជារឿងដែលទាក់ទងនឹង ទំនៀម ទម្លាប់ផ្សេងៗដែលខ្មែរយើងភាគច្រើន នៅប្រកាន់ធ្វើនៅឡើយ ដូចជា ពិធីលើករាសី ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីជូនដំណើរ បុគ្គល ដែលបានស្លាប់ជាដើម ដែលខ្មែរភាគច្រើនតែងតែធ្វើទៅតាមបែបបទ នៃទម្លាប់មកតែពុំសូវបានដឹងច្បាស់នូវន័យនៃកិច្ចដែលខ្លួនធ្វើនោះទេ។
            - ភាគទី១០ មានចំនួន ២៤រឿង ដែលមានចំនួនទំព័រ១៣៥ ដែលបានបោះពុម្ពក្នុងឆ្នាំ២០១៥ នៅក្នុងភាគ១០នេះ ជាសៀវភៅប្រជុំ រឿងព្រេងខ្មែរ ដែលទាក់ទងនឹងទំនៀមទម្លាប់ផ្សេងៗ ប្រវត្តិទៅនឹងទី តាំងភូមិសាស្រ្តនិងរឿងដែលទាក់ទងដល់សត្វនិងរុក្ខជាតិដែលតំណាង ឱ្យមនុស្ស ក្នុងសង្គម ។
            កម្រងសៀវភៅប្រជុំរឿងព្រេងខ្មែរ ត្រូវបានបែងចែកជា១០ភាគ  ដោយក្នុងនោះមាន រឿងសរុប ២៧២ ចំនួនទំព័រ១៦៣៣ ស្ដីអំពីរឿង ព្រេងនានាផ្ដល់ការអប់រំ ទាក់ទងនឹងភូមិ សាស្រ្តព្រមទាំងប្រវត្តិសាស្រ្ត ក្នុងប្រទេសកម្ពុជា។សៀវភៅប្រជុំរឿងព្រេងនេះត្រូវបានបោះពុម្ពលើក ដំបូងនៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និងមានភាគ១០មួយក្បាលទៀត ដែលបានបោះពុម្ពក្នុងឆ្នាំ២០១៥ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។  អត្ថបទទាំងនេះត្រូវបាន ផ្ដល់ដោយវិទ្យាស្ថាន បើកទូលាយ ដែលបាន វាយសារឡើងវិញតាមលំនាំសៀវភៅច្បាប់ដើម ក្រោមកិច្ចសហប្រតិ-បត្តិការជាដៃគូជាមួយក្រសួងធម្មការនិងសាសនាដើម្បីអភិរក្សឯកសារ នេះ ឱ្យគង់វង្សដល់មនុស្សជំនាន់ក្រោយ ។

ឯកសារនេះគ្រាន់តែជាគំនិតមួយជ្រុងតូចក្នុងការសិក្សាស្រាវជ្រាវ!!!
(ដកស្រង់ចេញពីនិក្ខេបបទ គិន ធារ៉ា)

1 comment:

  1. ល្អណាស់ អរគុណម្ចាស់ប្លុកមួយនេះ!!

    ReplyDelete