"ស្នេហ៍ដូចសុបិន"
ខ្នើយកើយខ្នើយឱបភួយមុងចង្កៀង
កន្ទេលស្រែកច្រៀងដង្ហើយរកស្រី
ពាងទឹកក្រោយផ្ទះសួររកម្ចាស់ថ្លៃ
ចរណៃពិសីពៅបាត់ភក្ត្រា។
ស្លឹកឈើក្រោមដើមអូនធ្លាប់តែបោស
សល់តែអំបោស មិនឃើញជីវា
ដងរែករែកទឹក ដេកដួលគុម្ពផ្កា
បន្លែបង្កា ក្រៀមស្វិតស្រពោន។
ឱ!វាយោអើយ ជួយនាំសារផង
ផ្ញើទៅនួនល្អង ថាបងនឹកអូន
បងនៅចាំផ្ទះ រងចាំមាសស្ងួន
ចាំផ្លូវនឹមនួន ត្រឡប់មកវិញ។
បួនឆ្នាំប្រាំថ្ងៃ ដែលយើងបែកគ្នា
បងនឹកពុំងា ចិត្តសែនទោម្នេញ
ម្តេចស្ងាត់ដំណឹង ឱ!អស់មីងមា
ឬមួយវេលា ចារជួបត្រឹងហ្នឹង?
No comments:
Post a Comment