សមរភូមិសំឡេង
I.តាំងចិត្តខិតខំ
អារម្មណ៍រឹងមាំ
ថែទាំសំឡេងសមយុទ្ធពត់ច្រៀង
ដាក់មនោសញ្ចេតនាសូរសព្ទចម្រៀង
ឱ្យស៊ីសាច់ភ្លេង តាមសូរចង្វាក់។
II.ច្បាំងក្នងសមរភូមិ
ត្រូវតែយកជ័យ
ទទួលលាភី ពីគណៈកម្មការ
បងប្អូនប្រិយមិត្ត កំពុងទស្សនា
អបអរសាទរ ដោយទេពកោល្យ។
R.សង្គ្រាមសំឡេង
ប្រជែងប្រណាំង
ក៏មានគេខ្លាំង នឹកស្មានមិនដល់
ដូច្នេះសមយុទ្ធ ស្តាប់គ្រូពន្យល់
និងទេពកោសល្យ ដែលខ្លួនយើងមាន។
III.ការខំតស៊ូ
គង់បានជោគជ័យ
ថ្វីមាត់ ថ្វីដៃ កើតផលវិជ្ជាមាន
បន្តបង្រៀន ចម្លងជាស្ពាន
បង្រៀនសិស្សប្អូន ឱ្យខ្លាំងពូកែ។
No comments:
Post a Comment