គំនិតទស្សនវិជ្ជាតាមរយៈ«ច្បាប់អរិយសត្ថា»
១.សង្គមបរិយាកាស
ច្បាប់អរិយសត្ថា អរិយសត្ថា ជាសមណស័ក្តិ ទីមេគណៈ ឬចៅអធិការដែលជាអ្នកតាក់តែងច្បាប់នេះ។
យើងឥតដឹងអំពីថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត នាមឪពុកម្ដាយ ជីវភាពរស់នៅ
ការប្រកបការងារផ្សេងៗរបស់កវីរូបនេះទេ។ ប្រវត្តិទាំងឡាយរបស់ព្រះអង្គ
ហាក់បីដូចជាបានកប់បាត់ទៅក្នុងទំព័រប្រវត្តិសាស្រ្តបាត់សូន្យអស់ទៅហើយ ហេតុដូច្នេះហើយទើប
យើងអាចដឹងអំពីកវីរូបនេះ ត្រឹមតែសមណស័ក្តិរបស់ព្រះអង្គឋានៈជា «
ព្រះអរិយសត្ថា » តែប៉ុណ្ណោះ។ ដូចមានបង្ហាញនៅក្នុងស្នាដៃនពន្ធរបស់លោក
បានសរសេរថា៖
អរិយសត្ថា គន់គិតចែងចារ ចងទុក្ខជាច្បាប់
អោយអស់សិស្សផង ត្រងត្រាប់សណ្ដាប់ យកជាតំរាប់
តំរង់អាត្មា។
នេះបញ្ជាក់ថា
« ច្បាប់អរិយសត្ថា » គឺនិពន្ធឡើងដោយកវីមួយរូប
មានភេទជាបព្វជិត មានសមណស័ក្តិជា ព្រះអរិយសត្ថា។
ព្រះអង្គបានបួសរៀន អក្សរ និងលេខនពន្ធ រៀនបាលី
រៀនអានសាស្ត្រាផ្សេងៗនៅក្នុងសំណាក់ព្រះពុទ្ធសានា។
បើតាមវិចារកណថា របស់លោក កែវ ឈុន : ច្បាប់អរិយសត្ថា
គឺច្បាប់មួយទៀតក្នុងច្បាប់ផ្សេងៗ ដែលរៀបចំតាក់តែងឡើងដោយ
ព្រះគ្រូភិក្ខុសង្ឃ ផ្ដែផ្ដាំទូន្មានដល់យុវសិក្សា ឱ្យខំរៀនសិក្សារៀនសូត្រ
ធ្វើខ្លួនឱ្យប្រកបដោយសីលធម៌ល្អ ឱ្យខំធ្វើខ្លួនឱ្យមានប្រយោជន៍ កុំឱ្យអសោចន៍
ដើម្បីការកេរ្ដិ៍លោកិយ។
២.ច្បាប់អរិយសត្ថា
ក.ចរិយាសាស្ត្រតាមរយៈច្បាប់អរិយសត្ថា
នៅក្នុងច្បាប់នេះ ព្រះគ្រូអ្នកនិព្ធបានរលឹកឡើងផងដែរ
អំពីការធ្វើជំនួញជួញលក់ដូរគ្រប់បែបយ៉ាង ឱ្យកូនចៅខំសិក្សារៀនពាណិជ្ជកម្ម
ឱ្យចេះគិតលេខ គិតបញ្ជីកត់ត្រា អំពីការលក់ដូរខាតចំណេញទៀតផង។ ពាក្យបទកំណាព្យរំលឹកដាស់តឿននៅក្នុងច្បាប់អរិយសត្ថា
គឺជាការបង្រៀនឱ្យយុវវ័យចេះប្រុងប្រយ័ត្នខ្លួនខ្ពស់ ឱ្យចេះរស់នៅក្នុងសង្គមឱ្យបានសុខសាន្ដ
គេចឱ្យផុតពីភាពខ្ជិលច្រអូស ដែលជាកត្ដាយ៉ាងសំខាន់នាំមកនូវភាពអវិជ្ជាល្ងង់ខ្លៅ។
វាយលេខទាត់ក្បាច់
|
សឹងផ្សំសំរេច
|
ឱ្យបានដឹងដាន
|
|
ដឹងដើមដឹងចុង
|
ដឹងបង់ដឹងបាន
|
ដឹងគិតប្រមាណ
|
|
កត់ត្រាបញ្ជី។
|
|||
ឱ្យបានប្រយោជន៍
|
ប្រយ័ត្នអសោចិ៍
|
ជាអ្នករកស៊ី
|
|
សំរាប់លោកិយ
|
ប្រក្រតីជាទី
|
សំគាល់បញ្ជី
|
|
ស្មៀនត្រាសៀវភៅ។
|
|||
គត់គិតប្រយ័ត្ន
|
អស់ទ្រព្យសម្បត្ដិ
|
ឱ្យស្ទាត់ដោយនូវ
|
|
វាយលេខទាត់ក្បាច់
|
ឱ្យស្រេចឃើញផ្លូវ
|
សឹមថយចេញទៅ
|
|
តាមផ្លូវលោកិយ។
|
|||
ល្មមដឹងតិចច្រើន
|
ល្មមដឹងក្រវ៉ើន
|
ទ្រព្យធនអ្វីៗ
|
|
លេខនិងអក្សរ
|
កំដរស្មារតី
|
សំរាប់លោកិយ
|
|
នោះអែងទើបត្រូវ។
|
|||
បើតែវិលវេះ
|
ខ្ជិលដេកស្រមេះ
|
ស្រមូញស្មូញស្ញូវ
|
|
ស្រទាងលើខ្នើយ
|
កន្ដើយលក់ទៅ
|
នរណានឹងនៅ
|
|
ដាស់តឿនអោយទៀត។
|
|||
មិនដឹងឬអ្វី
|
ក្នុងរាជលោកិយ
|
រាជការចង្អៀត
|
|
នរណាទុកអែង
|
លេងវាយដៃព្រាត
|
ឃើញហើយគេបៀត
|
|
តំរៀបរាជការ។
|
|||
ហេតុនោះគួរគិត
|
គួរកាន់គំនិត
|
គួរគិតឧស្សាហ៍
|
|
សង្វាតរករៀន
|
របៀនសាស្ត្រា
|
តំរិះប្រាជ្ញា
|
|
បង្ការទុកទៅ។
|
គ.គុណធម៌តាមរយៈច្បាប់អរិយសត្ថា
សីលធម៌ដ៏ចម្បងផ្សេងៗទៀត
ជាច្រើននៅក្នុងច្បាប់នេះ សុទ្ធសឹងជាការជួយរិះរក មធ្យោបាយធ្វើយ៉ាងណាឲ្យមនុស្សជាប់ចិត្ដ
និយមគុណធម៌ល្អ ទាំងក្នុងទីស្ងាត់កំបាំង ទាំងក្នុងទីប្រជុំជន ដូចជាលោករំលឹកថា
ត្រូវតែប្រព្រឹត្ដខ្លួនជាមនុស្សសុភាពរាបសា កុំកោងកាច អោយមានចិត្ដល្អ
មានធម៌ចេះច្បាប់លេខអក្សរ កុំអោយជឿនូវអ្វីដែលមិនគួរជឿ ដូចជាជឿងទៅលើព្រេងសំណាង
ជឿទៅលើគ្រូទាយជាដើមផង។
ដូច្នេះគួរគិត
|
គួរឃើញគំនិត
|
គួរគិតសេចក្ដី
|
ជាមនុស្សដូចគេ
|
គួរតែឃ្មាតឃ្មី
|
រំលឹកស្មារតី
|
ស្រលាញ់របៀន។
|
||
កុំគិតខ្ជិលពេក
|
កុំគិតពួនដេក
|
កុំគិតវេះរៀន
|
កុំគិតមានពុត
|
រមត់កិចកៀន
|
កុំគិតអៀនប្រៀន
|
វេះវៀនចិត្ដកាច។
|
||
ឱ្យរៀនចិត្ដល្អ
|
ដឹងធម៌អក្សរ
|
គួរគិតកោតខ្លាច
|
ការកេរ្ដិ៍ប្រយ័ត្ន
|
គួរកាត់ចោលកាច
|
គួរឱ្យខ្លួនខ្លាច
|
កុំឱ្យគ្រូទាយ។
|
៣.គំនិតទស្សនៈវិជ្ជារបស់អ្នកនិពន្ធ
លោកបានដាស់តឿនដល់ជនប្រុសស្រី ឱ្យមើលឃើញពីតម្លៃ នៃចំណេះវិជ្ជា
ហើយខិតខំព្យាយាម ឧស្សាហ៍រៀនសូត្រ ទាំងអក្សរទាំងលេខ ទាន់ខ្លួននៅក្មេង
ហើយយកចំណេះវិជ្ជាទៅប្រកបរបររកស៊ី នោះនឹងបានចម្រើនលូតលាស់ បើយើងល្ងង់ខ្លៅ គ្មានចំណេះចេះគិត ពេលរកស៊ីត្រូវគេកិបកេងនាំឱ្យខាតរបស់ទ្រព្យ។ ម្យាងទៀតមិនត្រូវអាងលើទ្រព្យសម្បត្តិឪពុកម្ដាយ
ហើយភ្លេចការរៀនសូត្រ ភ្លេចខិតខំរកស៊ី
ព្រោះទ្រព្យសម្បត្តិទាំងនោះអាចនឹងវិនាសទៅវិញនៅថ្ងៃណាមួយ
ហើយយើងគ្មានអ្វីជាទីពឹងឡើយ។
លើសពីនេះទៅទៀតកវីបានទូន្មានយើងឱ្យមានសន្ដានចិត្តល្អ
ចេះគោរពកោតខ្លាចគ្រូ មិនត្រូវប្រមាថមើលងាយឪពុកម្ដាយ ដែលជាអ្នកមានគុណនោះទេ។
អ្នកដែលប្រមាថមើលងាយអ្នកមានគុណនឹងត្រូវវិនាស ទេវតាមិនជួយចម្រុងចម្រើនឡើយ
ចំណែកឯអ្នកដឹងគុណទោស គោរពតាមការប្រៀនប្រដៅរបស់អ្នកមានគុណ
នឹងទទួលបានសេចក្ដីសុខចម្រើន។
៤.សន្និដ្ឋាន
ដោយសារនៅចុងសម័យលង្វែកផ្នែកសីលធម៌
ចរិយាធម៌ខ្មែរធ្លាក់ចុះដុនដាប មនុស្សលែងដឹងខុសត្រូវ លែងដឹងគុណ បុណ្យ ទោស
គ្មានគំនិតច្នៃប្រឌិត ខ្ជិលច្រអូស មិនខិតខំប្រកបរបររកស៊ី មិនខិតខំសិក្សារបៀនផ្សេងៗ
គិតតែចាំផ្ដេកផ្ដួលទៅលើព្រងវាសនា។ ហេតុនេះហើយទើបបានជាកវីនិពន្ធខ្មែរបានតាក់តែងជាច្បាប់ឧបទេសនេះឡើង
ដើម្បីក្រើនរំលឹកដល់កូនចៅខ្មែរ ឱ្យខិតខំរៀនសូត្រ ឧស្សាហ៍ព្យាយាម មានសីលធម៌
គុណធម៌ល្អ ជាគំរូល្អ ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ។
This comment has been removed by the author.
ReplyDelete