Thursday, 28 June 2018

សិក្សាតម្លៃអប់រំក្នុងរឿងនិទានកថាប្រជាប្រិយ

បុរស៤នាក់រៀនសោល្ប៍សាស្រ្ត

តម្លៃអប់រំតា​មរយៈរឿង ភ្នំប្រុសភ្នំស្រី


គំនិតទស្សនវិជ្ជាខ្មែរតាមរយៈរឿងអាឡេវ

ការប្រើប្រាជ្ញាដោះស្រាយបញ្ហាតាមរយៈរឿងព្រេងដែលលេចធ្លោមួយចំនួន

ការប្រើប្រាជ្ញាដោះស្រាយបញ្ហាតាមរយៈរឿងព្រេងដែលលេចធ្លោមួយចំនួន

ផ្នត់គំនិតខ្មែរតាមរយៈរឿង បុរសបួននាក់រៀនសិល្ប៍សាស្រ្ត

ផ្នត់គំនិតខ្មែរតាមរយៈរឿង បុរសបួននាក់រៀនសិល្ប៍សាស្រ្ត

សំណួរ-ចម្លើយនៃអក្សរសិល្ប៍ខ្មែរ

សំណួរ-ចម្លើយនៃអក្សរសិល្ប៍ខ្មែរ
១/ តើអក្សរសាស្ត្រ និងអក្សរសិល្ប៍ មានលក្ខណៈខុសគ្នាយ៉ាងណា?
        អក្សរសាស្រ្ត សម្តៅលើកម្រងវិជ្ជា ក្បួនគម្ពីរ ឬការសិក្សាអំពីអ្វី ដែលអធិប្បាយផ្សាយឡើងដោយអក្សរ ដូចជា ប្រវត្តិសាស្រ្ត ភូមិវិទ្យា ប្រវត្តិវិទ្យា ​សង្គមវិទ្យា ទស្សនវិជ្ជា ភាសា វេយ្យាករណ៍ រឿងកម្សាន្ត…។

Wednesday, 27 June 2018

Monday, 25 June 2018

«ការបង្ហាញអំពីមុខងារពុទ្ធិ និងអប់រំក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរតាមរយៈច្បាប់ល្បើកថ្មី និងនិរាសនគរវត្ត» (នៅមានត)

«ការបង្ហាញអំពីមុខងារពុទ្ធិ និងអប់រំក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរតាមរយៈច្បាប់ល្បើកថ្មី និងនិរាសនគរវត្ត» (នៅមានត)

សិក្សាតម្លៃស្ត្រីខ្មែរតាមរយៈរឿងគង់ហ៊ាន

សិក្សាតម្លៃស្ត្រីខ្មែរតាមរយៈរឿងគង់ហ៊ាន

ប្រវត្តិខេត្តអយុធ្យា



ប្រវត្តិខេត្តអយុធ្យា
-ប្រវត្តិវិទូថៃថាជារបស់ថៃ
-តែប្រវត្តិវិទូបរទេសថាជារបស់ខ្មែរ
-ចុះសិលាចារិកខ្មែរថាម៉េចដែរ​?

ទិដ្ឋិភាពខ្លះៗនៃព្រះពុទ្ធសាសនាសម័យអាណានិគមនិយមបារាំង



ទស្សនវិជ្ជាតាមរយៈរឿងល្បើកជុចនិងត្រី

តម្លៃស្ត្រីខ្មែរតាមរយៈរឿងតាបសលួចមាស

ទស្សនសន្តិភាពតាមរយ៖រឿងភ្នំប្រុសភ្នំស្រី

រឿងមិនចុះសម្រុងជីវិត

Monday, 18 June 2018

សិក្សារឿង ប៉ូល វីរហ្សីនី

សិក្សារឿង ប៉ូល វីរហ្សីនី
សេចក្ដីផ្ដើម
        រឿង ប៉ូល វីរហ្សីនីនេះ និពន្ធដោយលោក ហង្ស ធុនហាក់ ដែលជាស្នាដៃនិពន្ធប្រលោម លោកបែបមនោសញ្ចេតនា។ ខាងក្រោមនេះយើងសូមនាំលោកអ្នកមកសិក្សារឿង ប៉ុល វិរហ្សីនីទាំងអស់គ្នា។

Friday, 15 June 2018

រឿងខ្លី ស្នេហ៍ក្រៅសុបិន

រឿងខ្លី ស្នេហ៍ក្រៅសុបិន
រសៀលជ្រាលជ្រេថ្ងៃទេរទន់ទាបរៀបអស្តង្គត សូរសំឡេងអ៊ូអរ នៅ តាមដងផ្លូវ ដើរដែលបងប្អូនកម្មករកម្មការិនី ចេញពីធ្វើការងារនៅក្នុង រោង ចក្រកាត់ដេរ។ ដំណើរសុភាព រាបសារបស់នារី ម្នាក់នាងឈ្មោះ សុភា នាង ជានារីកម្មកររោងចក្រដែរ នាងបានដើរចេញ ពីរោងចក្រ មកកាន់បន្ទប់ជួល តែនាងនិងមិត្តភក្ត្រនាងក៏ឆ្លៀតដើរចូលមកក្នុងផ្សារទិញម្ហូបសម្រាប់អាហារ ពេលល្ងាចជាមួយគ្នាសិន។ សុភា ក្រោយត្រឡប់មកពីផ្សារវិញ នាងក៏បាន ជួបបងស្រីនាង ដែលដៃម្ខាងរបស់គាត់មានកាន់ផ្លែឈើមួយថង់ ដើរតម្រង់​មកជួបនាង។

ប្រវត្តិបទនគររាជ ភ្លេងជាតិខ្មែរ

ប្រវត្តិបទនគររាជ ភ្លេងជាតិខ្មែរ
តាមព័ត៌មានពីសម្តេចព្រះមហាសុមេធាធិបតី ព្រះនាម ជួន ណាត (ជោតញ្ញាណោ) សង្ឃនាយក គណៈមហានិកាយ។
តើបទនគររាជ ភ្លេងជាតិខ្មែរ កើតក្នុងរជ្ជកាលណា?
-បទនគររាជ ភ្លេងជាតិខ្មេរ កើតដំបូង ក្នុងរជ្ជកាលព្រះករុណា ព្រះបាទសម្តេចព្រះស៊ីសុវត្ថិមុនី វង្ស រវាងគ.ស ១៩៣៨ ដោយព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសុរាម្រឹត កាលទ្រង់នៅត្រួតត្រាការរាជការក្នុងព្រះបរមរាជវាំងនៅឡើយ ទ្រង់បង្កើតឡើង ជាមួយលោកហ្សីគីល ជាតិ បារាំងសែស អ្នកបង្ហាត់ភ្លេងនៅព្រះបរមរាជវាំង តែសម័យនោះ រកពាក្យកាព្យត្រឹមត្រូវតម្រូវនឹងបទនេះពុំទាន់បាន។

ប្រវត្តិខេត្តកំពង់ធំ និងនិមិត្តសញ្ញា«​ដំរី​ជាន់ខ្លា​»

ប្រវត្តិខេត្តកំពង់ធំ និងនិមិត្តសញ្ញា«​ដំរី​ជាន់ខ្លា​» 
តើ​និមិត្តសញ្ញា«​ដំរី​ជាន់ខ្លា​» របស់​ខេត្តកំពង់ធំ មាន​អត្ថន័យ​ដូចម្ដេច​?
តើ​មូល​ហេតុអ្វី​បានជា​គេ​កំណត់​យក​«​ដំរី​ជាន់ខ្លា​» ជា​តំណាង​ឱ្យ​ខេត្តកំពង់ធំ​?

Thursday, 14 June 2018

ប្រាសាទតោ នៅប្រាសាទសម្បូរព្រៃគុក ខេត្តកំពង់ធំ

"ក្រុុមប្រាសាទកណ្តាល"
ប្រាសាទតោ បានជាហៅឈ្មោះដោយសំអាងមានរូបតោ។ តោសព្វថ្ងៃនៅសល់តែបួនទេគឺនៅនឹងប្រាសាទមួយគូ និងនៅសារមន្ទីមួយគូ។
ប្រាសាទតោ បច្ចុប្បនកំពុងទទួលបាននូវប្រជាប្រិយភាព ដ៏គួរឱ្យទាក់ទាញ មិនចាញ់អម្បូរប្រាសាទជាច្រើនផ្សេងទៀតប្រចាំតំបន់ឡើយ។ ប្រាសាទទាំងនោះសាងសង់នៅលើដីរាបស្មើមានទំហំ ៣.០០០ ហិកតា ដែលប្រាសាទនេះសង់ពីថ្មបាយក្រៀម ឥដ្ឋតាន់ និងថ្មភក់ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័ននៃគ្រឹសក រាជ ៦១៦-៦៣៥ នាសម័យចេនឡា ឧទ្ទិសថ្វាយទៅដល់កិត្តិនាមព្រះសិវៈ ក្នុងលទ្ធិព្រហ្មញ្ញសាសនាកាលពីសម័យនោះ។

ប្រាសាទយាយព័ន្ធឫនាគព័ន្ធឫយាយ ឬក៏នាងពួន

ប្រាសាទយាយព័ន្ធឫនាគព័ន្ធឫយាយ ឬក៏នាងពួន
នេះជាគឺជាប្រាសាទយាយព័ន្ធឬនាគព័ន្ធឫយាយ ឬក៏នាងពួន ដោយាសារតែហៅថាយាយពួនកាលពីមុនមានស្តេចលែងល្បែងដាក់កូនជាមួយបរទេស ។ 

អំពិលដុះពីអាចម៍

អំពិលដុះពីអាចម៍
(បទពាក្យ៧)
១/ អំពិលនៅស្រែខ្មែរអ្នកដាំ
ភ្លៀងធ្លាក់ជោគជាំដុះពន្លក
រីកលូតកំពស់ចេញស្លឹកមក
លាស់ត្រួយពន្លកជារុក្ខា។

តើពាក្យ គឃ្លើន មានន័យដូចម្តេច?

តើពាក្យ គឃ្លើន មានន័យដូចម្តេច?
-គឃ្លើន ( កិ. វិ., គុ. ) ដែល​មាន​អាការ​អង់​អាច​ឥត​ញញើត, ងងើល, ជជើល​ឥត​ក្រែង: ដើរ​គឃ្លើន, ឫក​គឃ្លើន, ដំណើរ​គឃ្លើន ។ (វចនានុក្រមសម្តេច ជួន ណាត )
ឧទាហរណ៍៖ មន្ត្រីអាមេរិកមិនគួរណាមកវាយប្រហារដ៏គឃ្លើននិងអយុត្តិធម៌មកលើកម្ពុជាសោះឡើយ…។

Saturday, 9 June 2018

កំណាព្យ


កំណាព្យ ធ្វើការគាប់ចិត្តមិនត្រូវ
(បទពាក្យ៧)
១/ធ្វើការពេញចិត្តគេសរសើរ
ធ្វើការបណ្តើរគេប្រើបន្ត
ធ្វើនេះយកនោះខួរក្បាលវឹកវរ
ធ្វើការមិនល្អគេស្តីបន្ទោស។

ញញឹមលាក់ទុក្ខ


កំណាព្យ ញញឹមលាក់ទុក្ខ
(បទកាកគតិ)
១/ រឿងអ្វីមិនល្អ រឿងល្អក់កករ
លាក់ទុកក្នុងចិត្ត មិនចេញវាចា
វោហារប្រាប់មិត្ត លាក់បាំងឲ្យជិត
ញញឹមត្រីមុខ។
២/ ញញឹមលាក់ន័យ ញញឹមប្រឹមប្រិយ
ញញឹមលាក់ទុក្ខ មិនឲ្យគេដឹង
រឿងដែលស្មាញស្មុគ រឿងយើងកើតទុក្ខ
គង់តែគេដឹង។
៣/ ទុក្ខាក្នុងលោក បញ្ហាកូរគោក
សុទ្ធជាដំណឹង បញ្ហាទាំងឡាយ
លាក់មិនជិតឈឹង គង់តែគេដឹង
រឿងបញ្ហាយើង។

កំណាព្យ

កំណាព្យ ចង់ក្លាយជាមនុស្សល្អ
(បទពាក្យ៧)
ចង់ក្លាយជាមនុស្សគេស្រលាញ់
ត្រូវតែបំពេញសេចក្តីល្អ
វាចាសម្តីដោយស្មោះសរ
ពោលពាក្យល្អៗគេចូលចិត្ត។

វត្តក្តីដើម


កំណាព្យ ប្រវត្តិវត្តក្តីដើម
(បទពាក្យ៨ធម្មតា)
១/ កំពង់ចិនស្រុកស្ទោងវត្តក្តីដើម
ជាអារាមដ៏ឆ្នើមពីបុព្វេ
ឧបាសកម៉ៅរឿងផ្តើមសរសេរ
ឲ្យលោកស្រីឆេងស្មេរជាប្រវត្តិ។

កំណាព្យ


កំណាព្យ ព្រួយពន្លកខ្ចី
(បទពាក្យ៨ធម្មតា)
១/ សមណនិស្សិតនិស្សិតបរិញ្ញា
ត្រូវចូរចងចាំថាយើងនិស្សិត
សិក្សារៀនត្រិះរិះវិភាគគិត
ទស្សនៈជាគំនិតនិម្មិតកម្ម។

ធ្វើការភ្លេចខ្លួនដល់អាទិត្យ


ធ្វើការភ្លេចខ្លួនដល់អាទិត្យ
ធ្វើការភ្លេចគិតផុត១ខែ
ធ្វើការយូរទៅនៅដដែល
ធ្វើការគ្មានប្រែគំនិតថ្មី។
ធ្វើការរហូតគ្មានពេលឈប់
ធ្វើការដល់យប់មិនប្រណី
ធ្វើការព្រឹកល្ងាចមិនសំចៃ
ធ្វើការរាល់ថ្ងៃគ្មានសម្រាក។
ធ្វើការរហូតសុំច្បាប់ម្តង
ធ្វើការកន្លងសុំម្តងផ្អាក
ធ្វើការរហូតសុំសម្រាក
ធ្វើការសុំផ្អាកការមិត្តភក្តិ។
ធ្វើការមករាបរយសំពៅ
ធ្វើការទោសទៅគេទាត់ធាក់
ធ្វើការស្តីថាគ្មានដាច់ពាក្យ
ធ្វើការច្រើននាក់ខុសតែខ្ញុំ។

ស្នេហានឹងរៀនញៀនការសិក្សា


ស្នេហានឹងរៀនញៀនការសិក្សា
រៀនយប់រៀនថ្ងៃរៀនច្នៃគំនិត
រៀនតាមបណ្ឌិតគិតកើនបញ្ញា
រៀនយល់សេចក្តីដោះស្រាយបញ្ហា
រៀនដឹងសាច់ការណ៍រៀនយល់សព្វគ្រប់។
រៀនរស់រៀនដឹងនឹងយល់ហេតុផល
រៀនលុបការឆ្ងល់រៀនយល់តាំងសប់
រៀនធ្វើរៀនគិតបណ្ឌិតសេបគប់
រៀនទាល់ប្រលប់រៀនយប់បន្ថែម។
រៀនកើនបញ្ញាស្មារតីសិក្សា
រៀនដុះប្រាជ្ញាដូចស្រាសាច់ក្លែម
រៀនចេះផ្សព្វផ្សាយកើនគិតយល់ថែម
រៀនកុំយកតែមបណ្ឌិតមានី។

ទស្សនៈអប់រំ


ដើរតាមបណ្ឌិត.........កើនគិតបញ្ញា
រៀនសូត្រសិក្សា.......បញ្ញារីកសាយ។
គំនិតអប់រំ.................បន្ទំចិត្តកាយ
បញ្ហាទាំងឡាយ........ដោះស្រាយដោយងាយ។
ទ្រឹស្តីទូន្មាន..............ជាស្ពានពណ្ណរាយ
ក្នុងការនិយាយ..........លាយក្រមសីលធម៌។

ទស្សនៈអប់រំ


ដើមឈើវៀចដោយសារចលនា
ចំណេះបញ្ញាកើនដោយសាររៀន
សីលធម៌អប់រំដោយសារទូន្មាន
អ្នកប្រើគ្រឿងញៀនបំពុលសង្គម។
វៀរចាកការសេបគ្រឿងញៀនទាំងឡាយ
វៀរចាកអន្តរាយកសាងសុខុម
បើរៀនត្រូវរៀនការងារសមរម្យ
តូចទាបមធ្យមសង្គមត្រូវការ។

កំណាព្យ

#បទអើយរ៉ា ស្បែកជើង
១/ស្បែកជើង អើយរ៉ា គេយកប្រើ
រត់ដើរ អើយរ៉ា ទាំងថ្ងៃយប់
ចិត្តធ្ងន់ អើយរ៉ា មិនហ៊ានឈប់
ចិត្តស្ងប់ អើយរ៉ា ទ្រាំបម្រើ។

សុភាសិត


ប្រពន្ធដើមទុកធ្វើជាស្រូវចង្រុក 
ប្រពន្ធកំប៉ិកកំប៉ុកទុកជាអង្ករកំប៉ុង...!
សរសើរឲ្យស្លាប់ បង្អាប់ឲ្យរស់។
ទៅឲ្យគេស្រលាញ់ មកវិញឲ្យគេនឹក។
គួរធ្វើល្អឲ្យគេចងចាំ កុំសាងកម្មឲ្យគេឈឺចាប់។
សមុទ្រតែងតែមានព្យុះ ជីវិតមនុស្សតែងតែមានបញ្ហា។

ម៉ែបំពេរកូនស្ងួនភ្ងាឲ្យគេង


ម៉ែបំពេរកូនស្ងួនភ្ងាឲ្យគេង
ម៉ែបំពេរលេងឲ្យកូនគេងស្តាប់
ម៉ែបំពេរច្រៀងបន្លឺសូរស័ព្ទ
ម៉ែបំពេរប្រាប់រៀបរាប់សេចក្តី។

រៀនចំគោលដៅរៀនទៅមិនខុស


រៀនចំគោលដៅរៀនទៅមិនខុស
អ្នករៀនសិក្សា........ត្រូវមានគោលដៅ
ដំណើរឆ្ពោះទៅ......អនាគតខ្លួន
បើគ្មានគោលដៅ....ដូចអ្នកគេចពួន
រត់យករួចខ្លួន...........ខាត់បង់អាត្មា។

សំនៀងខ្លុយអង្រួនបេះដូង


ចម្រៀង សំនៀងខ្លុយអង្រួនបេះដូង
អ្នកតែងលោក គិន ធារ៉ា
(លំនាំបទ កំពូលភ្នំស្រួច)
I.អធ្រាត្រយប់ជ្រៅចាំផ្លូវស្វាមី...អើយ
ក្រោមស្បៃរាត្រីមកពីធ្វើការ
យប់នេះហាក់ប្លែកខុសពីធម្មតា
ចិត្តអន្ទះសាចាំមើលផ្លូវប្តី។

Thursday, 7 June 2018

កវីអ្នកនិពន្ធ

កំណាព្យ កវីអ្នកនិពន្ធ
(បទកាកគតិ)
១/ ពាក្យថាកវី ប្រធាននិស្ស័យ
តែងជាកំណាព្យ អ្នកពោលនូវពាក្យ
ក្បួនវោហារកាព្យ ក្បួនខ្នាតកំណាព្យ
ពាក្យកាព្យឃ្លោងឃ្លា។

វិធីសាស្ត្រតែងកំណាព្យ

កំណាព្យ វិធីសាស្ត្រតែងកំណាព្យ
ការតែងពាក្យកាព្យឲ្យមាន័យ
ឲ្យស៊ុីវិល័យគេនិយម
ឲ្យគេចូលចិត្តមិនបង្ខំ
មនុស្សក្នុងសង្គមចាប់អារម្មណ៍។

ស្ទឹងស្ទោងស្រុកខ្មែរ



ចម្រៀង ស្ទឹងស្ទោងស្រុកខ្មែរ
ទំនុកច្រៀង គិន ធារ៉ា
ទំនុកភ្លេងលំនាំបទ ស្ទឹងសែនប៉ារីស

កូនភ្ញាក់ខ្លួនហើយ

កូនភ្ញាក់ខ្លួនហើយ
លំនាំ បទញ៉ាំស្រាស្រវឹងស្នេហ៍
I.ម៉ែប្រាប់កូនថា ឱ្យ​កូនខំរៀន​ ចំណេះវិជ្ជា​ជា​ស្ពាន​
ចម្លង​កូនផុត​ទុក្ខា  បែរភ្លេចបណ្តាំ ​ពាក្យ​ពេចន៍​ម៉ែប្រាប់កូនថា
ឱ្យ​កូន​ខំប្រឹង…​សិក្សា​ ទើប​អនាគត…​ខ្ពង់ខ្ពស់​។

Wednesday, 6 June 2018

រឿងមន្ត្រីគ្រាប់ល្ពៅ

រឿង មន្ត្រីគ្រាប់ល្ពៅ
សម័យថ្ងៃមួយ ព្រះរាជា ចង់ដឹងពីពួកមន្ត្រីរបស់ទ្រង់ថា ស្មោះត្រង់ចំពោះទ្រង់ទេ? ព្រះអង្គបានស្ងោរគ្រាប់ល្ពៅ រួចហើយកោះហៅពួកមន្រ្តី ចូលមកបរមរាជវាំង ដើម្បីប្រជុំ។ ក្រោយពីប្រជុំហើយ ទ្រង់បាននិយាយទៅកាន់ពួកមន្ត្រីថា៖ នែ! ខ្ញុំមានគ្រាប់ល្ពៅ ឱ្យមន្ត្រីអស់លោកយកទៅដាំ។ 

វប្បធម៌


ពាក្យថា វប្បធម៌ សម្រាប់អត្ថន័យ គឺមានន័យច្រើនបែបយ៉ាងដែលឋិតនៅលើទស្សនៈនិយមផ្សេងៗគ្នា។ 
-ទស្សនៈខ្លះយល់ថា វប្បធម៌គឺ ជាការផ្សាំបណ្ដុះចំណេះវិជ្ជា និងស្មារតីឲ្យលូតលាស់ចម្រើន ដោយវិទ្យាសាស្ត្រ សិល្បៈ អក្សរសាស្ត្រ ជាដើម។ 
អក្សរសិល្ប៍ជាកញ្ចក់
(បទពាក្យ៧)
១/ អក្សរសិល្ប៍ឆ្លុះពីសង្គម
មានសក្តិភូមិនិងមូលធន
រងគាបសង្កត់ធ្វើទារុណ
ទើបអ្នកនិពន្ធសិល្ប៍វិធី។

Monday, 4 June 2018

អក្សរសិល្ប៍ជាកញ្ចក់

អក្សរសិល្ប៍ជាកញ្ចក់
(បទពាក្យ៧)
១/ អក្សរសិល្ប៍ឆ្លុះពីសង្គម
មានសក្តិភូមិនិងមូលធន
រងគាបសង្កត់ធ្វើទារុណ
ទើបអ្នកនិពន្ធសិល្ប៍វិធី។

ប្រវត្តិកំណើតនិងទីតាំងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ

 ប្រវត្តិស្រុកស្ទោង


 ស្តេចចាម ព្រះបាទសេន្ទ្រាទី២ បានមករស់នៅស្រុកស្ទោងតាំងពីយូរលង់ណាស់មកហើយ។ ព្រះអង្គមានធ្នូសរជាអាវុធ ដែលមានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់ គឺបាញ់ម្តងចេញព្រួញប្រាំ ឮស្នូរដូចរន្ទះផ្ទប់គ្នា ហើយបើបាញ់ទៅប៉ះដើមឈើណាមួយ ផ្លែទាំងអស់នៅលើដើមឈើនោះ ជ្រុះគ្មានសល់ឡើយ។

ប្រវត្តិនំបញ្ជុកស្រុកខ្មែរ









ជីវប្រវត្តិ ត្រឹង ងា និងរិយារបស់គាត់



ជីវប្រវត្តិ ត្រឹង ងា

លោកសាស្ត្រាចារ្យ ត្រឹង ងា គឺជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រខ្មែរ(ភាគទី១និងភាគទី២)ដែលបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៧៣ (សម័យសាធារណរដ្ឋខ្មែរ) ។ លោកត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់នៅគុកទួលស្លែង (ភ្នំពេញ) នៅខែវិច្ឆិកា ឆ្នាំ១៩៧៥ ពេលដែលគាត់និងក្រុមគ្រួសារកំពុងស្ថិតនៅ ភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្តាល ។

Sunday, 3 June 2018

បទវិភាគទុំទាវ៖ ចំនុចខុសគ្នាខ្លះៗ រវាងរឿងទុំទាវ សន្ធរម៉ុក និងភិក្ខុសោម


សង្ខេបរឿង (ក្នុងស្នាដៃភិក្ខុសោម)
នៅវត្តវិហារធំ ក្នុងខេត្តបាភ្នំ មាននេនពីរអង្គ មួយអង្គនាមទុំ មួយអង្គទៀតនាមពេជ្រ ស្រឡាញ់គ្នាដូចបងប្អូន ហើយតែងនាំគ្នា ធ្វើតោកលក់ជាធម្មតា(ក)។ នេនទុំ បានទាំងរូបសម្បត្តិ បានទាំងវោហារ ទាំងសំឡេង ឯវិជ្ជាមន្តអាគមអូមអាមក៏ចេះចាំយ៉ាងស្ទាត់។ ចំណែកនេនពេជ្រក៏ពូកែខាងផ្លុំប៉ីណាស់ដែរ។

ទំនួញថ្មភ្នំ

កំណាព្យ ទំនួញថ្មភ្នំ
(បទកាកគតិ)
១/ ធម្មជាតិជាភ្នំ មិនចេះទួញយំ
រីងរៃសោកា នឹកស្តាយស្រណោះ
ឈឺចាប់ខ្លោចផ្សា ឈឺដោយមនុស្សា
ហារស្តីមិនរួច។

ចលនាអក្សរសិល្ប៍ខ្មែរ ត្រូវបានបែងចែកជាបួនចលនា

ចលនាអក្សរសិល្ប៍ខ្មែរ ត្រូវបានបែងចែកជា៤ផ្នែកគឺ៖
-ព្រហ្មណ៍និយម៖ខ្លឹមសាររឿងបានបង្ហាញពីការបង្ក្រាបនៃសភាវៈល្អ ទៅលើ សភាវៈអាក្រក់។ ការដោះស្រាយគឺដោយប្រើសង្គ្រាមវេទមន្ត មហិទ្ធិរិទ្ធសម្រាប់ដោះស្រាយបញ្ហាទំនាស់។ ឧទា. រឿងរាមកេរ្តិ៍ … ។

ប្រវត្តិនិងការកកើតនៃសាស្ត្រាស្លឹករឹតរបស់ខ្មែរ

ប្រវត្តិនិងការកកើតនៃសាស្ត្រាស្លឹករឹតរបស់ខ្មែរ៖
សាស្រ្តាស្លឹករឹតគឺជាដើមកំណើតនៃភាសាអក្សរសាស្រ្តជាតិខ្មែរ ប៉ុន្តែទោះជាដូច្នេះក៏ដោយ ក៏ប៉ុន្តែកូនខ្មែរជំនាន់ក្រោយៗ ពុំសូវបានដឹងនោះឡើយ ហើយពិសេសពុំដឹងថាអក្សរសាស្រ្តជាតិមានដើមកំណើតពីណាមកទេ?

ពាក្យកម្លាយព្យាង្គតម្រួត ២៩១ព្យាង្គ

ពាក្យកម្លាយព្យាង្គតម្រួត ២៩១ព្យាង្គ

អានហើយយល់ដល់គិត

កំណាព្យ អានហើយយល់ដល់គិត
(បទពាក្យ៧)
១/ ពាក្យកាព្យមួយនេះអានហើយយល់
ពីរឿងត្រូវឆ្ងល់ប្រុងសរសេរ
រៀបរាប់សេចក្តីតាមការស្មេរ
ក្រោយពេលទំនេរអានផងណា។

កំណាព្យប្រកួតជាមួយស្រីស្អាត

កំណាព្យ កំណាព្យប្រកួតជាមួយស្រីស្អាត
(បទកាកគតិ)
១/ កំណាព្យបុរាណ តែងតាមលំអាន
តាមបទផ្សេងៗ បើតាមសិក្សា
បទកាព្យតាក់តែង រៀបរាប់ជាក់ស្តែង
មាន១៣បទ។
២/ ១៣បទនេះ ជាគោលត្រិះរិះ
តាងដោយប្រាកដ តាមការសិក្សា
មានកាព្យច្រើនបទ បើរាប់សន្មត់
ស្មេរចិត្តសិបបួន។

គំនិតទស្សនវិជ្ជាតាមរយៈ«ច្បាប់អរិយសត្ថា»


គំនិតទស្សនវិជ្ជាតាមរយៈ«ច្បាប់អរិយសត្ថា»
១.សង្គមបរិយាកាស
            ច្បាប់អរិយសត្ថា អរិយសត្ថា ជាសមណស័ក្តិ ទីមេគណៈ ឬចៅអធិការដែលជាអ្នកតាក់តែងច្បាប់នេះ។ យើងឥតដឹងអំពីថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត នាមឪពុកម្ដាយ  ជីវភាពរស់នៅ ការប្រកបការងារផ្សេងៗរបស់កវីរូបនេះទេ។ ប្រវត្តិទាំងឡាយរបស់ព្រះអង្គ ហាក់បីដូចជាបានកប់បាត់ទៅក្នុងទំព័រប្រវត្តិសាស្រ្តបាត់សូន្យអស់ទៅហើយ ហេតុដូច្នេះហើយទើប យើងអាចដឹងអំពីកវីរូបនេះ ត្រឹមតែសមណស័ក្តិរបស់ព្រះអង្គឋានៈជា «‍ ព្រះអរិយសត្ថា » តែប៉ុណ្ណោះ។ ដូចមានបង្ហាញនៅក្នុងស្នាដៃនពន្ធរបស់លោក បានសរសេរថា៖

កំណាព្យ ប្រើកាព្យដំបូង

កំណាព្យ ប្រើកាព្យដំបូង
(បទពាក្យ១០)
១/ មតិភាគច្រើនបាន សន្និដ្ឋានមានដូចជា
តាមពាក្យកាព្យពណ៌នា សិក្សាតាមមូលដ្ឋាន
ប្រវត្តិបាលីសំ ស្ក្រឹតពីបុរាណ
ចំណារជាលំអាន លោកបានបន្សល់ទុក។
២/ មតិយល់ឃើញដោយការ សិក្សាស្រាវជ្រាវរក
ពីដើមសម័យកាល និងតរហូតមក
បណ្ឌិតសិក្សាប្រ វត្តិដោយខំស្វែងរក
តាមប្រភពដឹងមក ពុំទាន់ឯកភាពឡើយ។
៣/ ពុំទាន់រកឃើញឯ កសារណាមួយជាក់
ជាទីពឹងពំនាក់ ការជឿជាក់ចម្លើយ
មិនមានឯកសារ ដឹងប្រវត្តិកាព្យឡើយ
ជាកាព្យខ្មែរយើងអើយ មានតាំងពីណាទេ?
៤/ តាមសិលាចារិក លោកបានធ្វើសិក្សា
អក្សរតាមសិលា មានកំណាព្យចារស្មេរ
ឃ្លាប្រយោគពាក្យពេចន៍ ជួនផ្ទួនចារសរសេរ
រណ្តំល្អម្ល៉េះទេ បុព្វចារជាប់ថ្ម។
៥/ ពាក្យពេចន៍រណ្តំជួន និងសំនួនវោហារ
កវីលោកស្មេរចារ ពាក្យកាព្យជាអក្សរ
តែងជាសំស្រ្កឹត និងបាលីដ៏បវរ
ជាកាព្យតែងកម្រ កាលជំនាន់ពីមុន។
៦/ លុះក្រោយមកបន្តិច ស្រាប់តែឃើញសិលា
ចារឹកជាខេមរា ល្អអស្ចារ្យជាគុណ
ចារជាអក្សរខ្មែរ ប្រែទុកធ្វើជាទុន
ជាតិខ្មែរមានទម្ងន់ ភស្តុតាងវប្បធម៌ខ្មែរ។
៧/ សិលាចារឹកភា សាអក្សរខេមរា
មាននៅខេត្តឈ្មោះតា កែវដែនដីស្រុកខ្មែរ
សិលាចារឹកអង្គបុរីស្រុកស្រែ
លើដែនដីជាតិខ្មែរជាទឹកដីបវរ។
៨/ ចារឹកអក្សរខ្មែរពីឆ្នាំគ.ស
៦១១ស បញ្ជាក់ច្បាស់គ្មានភរ
ចារស្មេរជាអត្ថបទពាក្យរាយដ៏បវរ
សំស្ក្រឹតបន្តរាយប្រែន័យសេចក្តី។
៩/ ប្រែភាសាសំ ស្ក្រឹតមកខ្មែរនីយកម្ម
ប្រែតាមចំណារផ្តាំ មកនីយកម្មខ្លី
បកប្រែទៅតាមន័យ ជាសេចក្តីយល់ច្បាស់។
១០/ សិលាចារឹកចារភាសាសំស្រ្កឹត
បកប្រែយ៉ាងលម្អិត ពិតប្រាកដណាស់
រាយឈ្មោះបញ្ជីទាសាទាសីច្បាស់
និងតង្វាយថ្វាយព្រះ និងពលរបស់ព្រះអង្គ។
១១/ អត្ថបទសរសេរចារកាព្យខ្មែរដែលបានជួប
បានប្រទះជំនួប បង្ហាញដោយស្មោះត្រង់
ប្រទះលើកដំបូង ឈ្មោះដូចក្សត្រ១អង្គ
ថ្មចារឹកជ័យនន្ទ ១៧០១។
១២/ ដេកសិនងងុយហើយ...!
[...]សម័យនគរភ្នំមានកំណាព្យមួយបទ
អ្នកស្រាវជ្រាវកំណត់កត់ត្រាចំណារទុក
មួយល្បះមាន៤ឃ្លា
ឈប់សិនវ

រវល់បន្តិចចាំតលើកក្រោយ។