Friday, 26 July 2019

កំណាព្យខ្មែរ

កំណាព្យខ្មែរ 
-មានបួនសម័យកាលគឺ មុនអង្គរ(នគរភ្នំមានមួយគឺ បទមេបួន ឬបទពាក្យបួន ឧទាហរណ៍ បទនាងបុកស្រូវ និងចេនឡាមានមួយបទដែរគឺ បទបថ្យាវដ្ត) អង្គរ(មានប្រាំបទគឺ កាកគតិ ព្រហ្មគីតិ ពំនោល បន្ទោកាក ភុជង្គលីលា) កណ្តាល(មានតែមួយបទគឺបទពាក្យប្រាំមួយ)និងចតុម្មុខ(មានប្រាំបទគឺ បទពាក្យប្រាំពីរ ប្រាំបី ប្រាំបួន ដប់ និងបទពាក្យដប់មួយ) ។
-មាត្រកាព្យមាន១៣ និងរបៀបសូត្រ៥៦បែប។
-លក្ខណៈពិសេសមានបីធំៗគឺ ខ្លី-ខ្លឹម(គឺមិនសំដៅលើបរិមាណនោះទេ គឺមានន័យគ្រប់គ្រាន់ស្តាប់បាន) ភាសាកាព្យ(និយាយដោយប្រើពាក្យបង្កប់ន័យ គឺថា ឃ្លោងទាំងឃ្លា ឃ្លោងទាំងន័យ ចួន ផ្ទួន រណ្តំ ) មនោសញ្ចេតនា(បង្កប់នូវ ភាពរំភើប ទុក្ខសោក កម្សត់ និរាសព្រាត់ប្រាស ជាដើម)។
-ធាតុសំខាន់ៗរមានបីដែរគឺ រង្វាស់កាព្យ(យោងទៅលើព្យាង្គក្នុងឃ្លា និងរបះ ដើម្បីសម្គាល់) ចំណាប់ជួន(សូរសំឡេងគោរពតាមប្រភេទពួក អ-អ៊ រវាងស្រៈ និងព្យញ្ជនៈ) ចង្វាក់(ការលើកដាក់សំឡេងទៅតាមបទកំណាព្យមូលដ្ឋាននីមួយៗដែលគេកំណត់)។
-កាព្យមូលដ្ឋាននីមួយៗមានធាតុសំខាន់បួនគឺ រង្វាស់កាព្យ ចំណាប់ចួន បរិយាកាស និងចង្វាក់។
-សញ្ញាសម្គាល់មានបីគឺ ចួន ផ្ទួន រណ្តំ។
សិក្សាស្រាវជ្រាវដោយ លោក គិន ធារ៉ា

2 comments:

  1. If you're trying hard to lose pounds then you certainly need to try this brand new custom keto meal plan.

    To create this keto diet, certified nutritionists, fitness couches, and cooks united to produce keto meal plans that are efficient, painless, cost-efficient, and satisfying.

    From their launch in January 2019, thousands of people have already transformed their figure and well-being with the benefits a certified keto meal plan can provide.

    Speaking of benefits: in this link, you'll discover 8 scientifically-confirmed ones offered by the keto meal plan.

    ReplyDelete
  2. អត្ថបទស្រាវជ្រាវនេះខ្លី តែមានន័យគ្រប់គ្រាន់!
    អរគុណសម្រាប់ការចែករំលែក

    ReplyDelete