តើរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់បង្ហាញពីជម្រើសគុណធម៌ និងអំពើអាក្រក់?
សួន សម
ជាកូនប្រុសរបស់លោកពូ សួន សុខ និង មីងសន កសិករនៅភូមិបរវិល
ស្រុកសង្កែខេត្តបាត់ដំបង។ កាលពីឆ្នាំ ១៩៤៩ ពូសុខ ត្រូវទាហានបារាំងចាប់យកទៅធ្វើទា
រុណកម្មនៅស្រុកអាចម៍រមាស រហូតដល់ បាត់បង់ជីវិតដោយ គេចោទថាគាត់ ចូលដៃជាមួយ
ខ្មែរឥស្សរៈ។
មរណៈភាពរបស់ឳពុកបានបង្ខំអោយ សម បញ្ឈប់ការសិក្សារត្រឹមថ្នាក់ ឧត្តម
ដ្ឋាន ដើម្បីមកធ្វើស្រែចំការ ជាមួយម្តាយ មេម៉ាយ។ មួយឆ្នាំក្រោយមក សម ត្រូវពួកខ្មែរ
ឥស្សរៈសង្ស័យថា ចូលដៃជើង ជាមួយពួក បារាំងវិញ។ មើលឃើញ សេចក្តីស្លាប់ដែលអាន
កើតមានដល់ជីវិតខ្លួន សម ក៏គេចខ្លួនមកនៅក្រុងបាត់ដំបង។ បួនថ្ងៃក្រោយមកម្តាយសម
ក៏លាចាក លោកនេះទៅទៀត ដោយសារជម្ងឺអាសន្នរោគ លុះបានធ្វើបុណ្យបូជា សព
ម្តាយរួចរាល់ហើយ សម ក៏សំរេចចិត្តធ្វើដំណើរ ទៅរស់នៅទីក្រុងភ្នំពេញ។ ពេលនោះ សម
ទើបតែមាន អាយុ ១៨ឆ្នាំ ហើយជាដំបូងដែលសម មកស្គាល់ទីក្រុងភ្នំពេញ។
មកដល់ទីក្រុងភ្នំពេញ សម
ស្នាក់នៅក្នុងវត្តមហាមន្ត្រីជាមួយព្រះភិក្ខុសៅ ដែល និមន្តមកពីខេត្តបាត់ដំបង
ព្រះភិក្ខុអង្គនេះបាន ជួយជ្រោមជ្រែងរកការងារអោយ សម ធ្វើក្នុងហាងជំនួញមួយ
បានកំរៃប្រចាំថ្ងៃ ១៥៛។ សមបានឈប់ធ្វើការនៅក្នុងហាងនោះ ដោយពុំអានទ្រំាទ្រ
ពីការមើលងាយពីសំណាក់កាប៉ូរ៉ាល និងអ្នក ធ្វើការមួយចំនួននៅទី នោះ។ សម
បានសុំចូលធ្វើជា កម្មករហាងជំនួញផ្សេងៗ និងកិច្ចការរាជការ ខ្លះទៀតហើយ
ផ្លាស់ប្តូរកន្លែងជារឿយៗ ដោយពុំអាចអត់ទ្រាំ និង ពាក្យសំដី
មើលងាយពីអ្នកត្រួតត្រាកន្លែង នោះបាន។ ទីបំផុត សម
សំរេចចិត្តធ្វើជាកម្មករធាក់ស៊ីក្លូ (ត្រីចក្រយាន)។
ក្នុងក្របខណ្ឌជាកម្មករ ធាក់ស៊ីក្លូ សម បានទទួលយកនាង សយ
ជាស្រីបំរើក្នុងគេ ហដ្ឋានគហបតី ម្នាក់ធ្វើជា ប្រពន្ធ។ ពេលនោះ សម លែងនៅក្នុងវត្តទៀតហើយ
គាត់នំាប្រ ពន្ធគាត់ទៅជួលខ្ទមមួយតូចនៅជិតផ្សារសួនថ្មី (ផ្សារចាស់)។
ក្នុងជីវភាពដូចនេះ សម ត្រូវ រកប្រាក់អោយបាន៣០រៀល មួយថ្ងៃសំរាប់បង់ថ្លៃស៊ីក្លូ
និង១០០រៀល ក្នុងមួយខែសំរាប់ អោយឈ្នូលផ្ទះខ្ទម។ ដោយរដូវនោះភ្លៀងធ្លាក់ញឹកញាប់ពេក
សម មិនអាចរកប្រាក់បាន គ្រប់ចំនួនទេ សូម្បីប្រាក់ ៣០រៀល ក្នុងមួយថ្ងៃ ក៏សមរក
មិនបានផង។ មានពេលខ្លះសម ត្រូវភ្នាក់ងារប៉ូលីសបង្ខំអោយបង់ពិន័យ ជាប្រាក់បន្ថែម
លើកង្វះប្រាក់លើស៊ីក្លូទៀត ដោយ គាត់បានធ្លាប់ ប្រព្រឹត្តខុសច្បាប់ចរាចរណ៍។
ពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពកាន់តែដុនដាប សមរកប្រាក់បង់ថ្លៃស៊ីក្លូមិនបានធ្វើអោយថៅកែ
គឹមលៀង ប្រពន្ធ គឹម ឈុន អូសយកស៊ីក្លូ ទៅវិញ។
ក្នុងជីវភាពជាកម្មករត្រីចក្រយាន សម តែងតែទទួលនូវការមើលងាយមើលថោកពី
សណាក់អ្នកមានប្រាក់ អ្នកមានបុណ្យសក្ត័ និងអ្នកមានអំណាច ជាហេតុធ្វើអោយគាត់តូច
ចិត្តនឹងវាសនា នៃជីវិតរបស់គាត់។ ក្រោយពេលអ្នកស្រី គឹម លៀង អូសយកស៊ីក្លូទៅវិញ
សម ធ្លាក់ខ្លួនទំនេគ្មានការងារធ្វើ។
ទោះបីជាខំស្វែងរកការងារគ្រប់ទីកន្លែងយ៉ាងណាក៏ ដោយ ក៏សម រកមិនបានដែរ
ព្រោះគ្មានប្រាក់ ៥០០ រៀលសូកគេមុន។ ជីវភាពរបស់ សម កាន់តែដាបទៅៗ
ជាលំដាប់រហូតដល់របស់ទ្រព្យបន្តិចបន្តួចដែលមានដើម្បីដោះស្រាយប្រ ចាំថ្ងៃកុំពុងស្ថិតនៅក្នុងស្ថានភាពបែបនេះ
តាសានម្ចាស់ខ្ទមបានមកទារប្រាក់ឈ្នូលផ្ទះទៅ ទៀត។ សម
មានការសំបាកចិត្តយ៉ាងខ្លាំងក្នុងរឿងប្រាក់ ១០០ រៀលនេះ កំពុងតែពិបាក ចិត្តឈ្មោះសៅ
ដែលជាជនរកស៊ីលួចឆក់ស្នាក់នៅម្តុំខ្ទមនោះដែរ បានមកបញ្ចុះបញ្ចូល អោយរកស៊ីជាមួយវា។
ប៉ុន្តែដោយមិនធ្លាប់ប្រព្រឹត្តអំពើទុច្ចរិតហើយស្រឡាញ់តែភាពទៀង ត្រង់
ទោះបីលំបាកវេទនាយ៉ាងណាក៏សម មិនព្រមធ្វើតាម សៅឡើយ។
ឥឡូវនេះសម
ធ្លាក់ខ្លួននាំប្រពន្ធដើរត្រាច់ចរគ្មានគោលដៅជ្រកកោនតាមសំយាប ផ្ទះចិន
យប់ត្រង់ណាដេកត្រង់ហ្នឹងព្រោះតាសានបានបណ្តេញចេញពីខ្ទម។ ល្ងាចមួយសម និងសយ បានមកស្នាក់នៅសំយាបព្រះវិហារ
លោកសង្ឃយួននៅម្តុំទួលព្រះស្រី ដោយនៅ សល់ប្រាក់ ១០រៀលប៉ុណ្ណោះ។
នាងសយក៏សំរេចប្រាប់ប្តីថា នាងនឹងទៅស៊ីឈ្នូលបំរើថៅ កែហុក នៅថ្ងៃស្អែក។ សម
មិនចង់អោយប្រពន្ធជាទីស្រឡាញ់របស់គាត់ទៅស៊ីឈ្នូលគេ ទេ
តែដោយសារការខ្វះខាតនិងដោយសារការទទូចអង្វររបស់សយ ហើយប្រាក់ឈ្នួលក៏
បានច្រើនរហូតដល់ ២០០រៀលក្នុងមួយខែ សមក៏យល់ព្រម។ ពេលនោះសម ក៏សំរេចចិត្ត
វិលត្រឡប់ទៅស្រុកកំណើតដើម្បីលក់របស់កេរ្តិ៍អាករ ដែលនៅសេសសល់យកលុយមករក ស៊ី។
ស្អែកឡើងប្តីប្រពន្ធទាំងពីរនាក់បែកគ្នា សយ ទៅស៊ីឈ្នួលបំរើថៅកែហុក
ឯសម ធ្វើដំណើរទៅបាត់ដំបង។
រាត្រីដំបូងនៅផ្ទះថៅកែហុក នាយទុនរូបនេះបានរំលោភលើរាងកាយនាង សយ។ ព្រឹកឡើងនាងសយ លួចរត់ចេញពីផ្ទះថៅកែហុក មកស្នាក់នៅផ្ទះនាយម៉ី-នាងមុំ ដែលជា មិត្តរួមមុខរបររបស់សម។ លុះត្រឡប់មកពីបាត់ដំបងវិញ សមបានដឹងរឿងនេះហើយបាន ផ្តេជ្ញាសំលាប់ថៅកែហុក សងជំងឺចិត្តទាល់តែបានទោះបីនាង សយអង្វរយ៉ាងណាក៏ពុំព្រម ដែរក្នុងរឿងនេះសមត្រូវចាញ់ឧបាយកលថៅកែហុក ដោយសារតែ ប្រាក់ ១០០០០រៀល ហើយត្រូវជាប់គុក ៣ខែក្នុងគុកធំ។
រាត្រីដំបូងនៅផ្ទះថៅកែហុក នាយទុនរូបនេះបានរំលោភលើរាងកាយនាង សយ។ ព្រឹកឡើងនាងសយ លួចរត់ចេញពីផ្ទះថៅកែហុក មកស្នាក់នៅផ្ទះនាយម៉ី-នាងមុំ ដែលជា មិត្តរួមមុខរបររបស់សម។ លុះត្រឡប់មកពីបាត់ដំបងវិញ សមបានដឹងរឿងនេះហើយបាន ផ្តេជ្ញាសំលាប់ថៅកែហុក សងជំងឺចិត្តទាល់តែបានទោះបីនាង សយអង្វរយ៉ាងណាក៏ពុំព្រម ដែរក្នុងរឿងនេះសមត្រូវចាញ់ឧបាយកលថៅកែហុក ដោយសារតែ ប្រាក់ ១០០០០រៀល ហើយត្រូវជាប់គុក ៣ខែក្នុងគុកធំ។
ក្រោយចេញពីគុកមក សម បាននាំសយ ទៅរស់ជាបណ្តោះអាសន្នជាមួយគ្រួសារ
នាយម៉ី តាមការទទូចមិនអនុគ្រោះពីគ្រួសារនេះ។ ពេលនោះសមប្រកបការងារជាអ្នកធាក់
ស៊ីក្លូ ទៀតថ្ងៃមួយសម ត្រូវរងគ្រោះដោយឡានបុករួចរត់បាត់ទៅ សមមានគ្រោះថ្នាក់ជា
ទម្ងន់ត្រូវសំរាកព្យាបាលនៅមន្ទីពេទ្យធំអស់រយៈពេលជាងមួយខែ។
ពេលចេញធ្វើពីពេទ្យ សម សំរេចចិត្តប្តូរមុខរបរដោយយល់ថា
របរនេះមានគ្រោះថ្នាក់ហើយរកប្រាក់ពុំសូវបាន ផង។ សម បានចូលធ្វើការក្នុងរោងចក្រធ្វើសារប៊ូរបស់នាយទុនចិនម្នាក់ដោយបានកំរៃ
៣០ រៀលក្នុងមួយថ្ងៃ ពីរខែក្រោយមកសមបានឡើងឋានៈជាកាប៉ូរ៉ាលហើយនាំប្រពន្ធទៅ ស្នាក់
នៅក្នុងរោងចក្រនោះតែម្តងតែមិនយូរប៉ុន្មាន សមត្រូវអ្នកចាត់ការថ្មីឈ្មោះ សេង
ហុង ដែល ជាក្មួយរបស់សេង លី មកជំនួសអោយ សេង អានជាកូនសេង លី បណ្តេញចេញពីកន្លែង
ធ្វើការដោយសារតែ សម ពុំព្រមយកកម្មករចិនមកជំនួសកន្លែងកម្មករខ្មែរតាមសំនើររបស់
វា។ សមបាននាំ សយទៅរស់នៅជាបណ្តោះអាសន្ន ជាមួយគ្រួសារនាយម៉ីម្តងទៀតដោយ
យកស៊ីក្លូរបស់នាយម៉ីមកធាក់ក្នុងពេលយប់ ហើយជួយចេញតម្លៃឈ្នូលស្មើគ្នា។
ជីវភាពបែបនេះពុំបានគ្រប់គ្រាន់ឡើយ សម ខំស្វែងរកការងារថ្មីធ្វើវិញ
ហើយបាន ធ្វើជាកម្មកររោងចក្រមួយទៀត។
តែមិនយូរប៉ុន្មានក៏ត្រូវថៅកែបណ្តេញមិនអោយធ្វើការ
មកពីរឿងជួយការពាផលប្រយោជន៍កម្មករដូចគ្នា។ ចេញពីនោះមក សមចូលធ្វើការកម្មករ
លីសែងនៅកំពង់ផែ តែក៏ត្រូវនាយទុនបញ្ឈប់អោយលែងធ្វើការទៀតពីរឿងដូចមុនដដែល ។
សមក៏វិលត្រឡប់ទៅធ្វើកម្មករធាក់ស៊ីក្លូដូចដើម ដោយយកស៊ីក្លូរបស់នាយម៉ី មកធាក់
ពេលថ្ងៃ ទុកពេលយប់អោយម្ចាស់គេ។
សមមានគំនិតថ្មីចង់ការពារនិងលើកស្ទួយជីវភាព កម្មករ
ក៏នាំពួកកម្មករស៊ីក្លូបង្កើតបានជាសមាគមស្ងាត់ៗ ដោយមិនសុំច្បាប់អនុញ្ញាតពីរាជ
ការហើយ សមមានតួនាទីជាប្រធាន។ ក្រោយមកមានពួកអ្នកនយោបាយពីរនាក់ មកអែប ជាមួយសម
យកសមាគមនេះធ្វើជាឈ្នាន់សំរាប់ជាប់ឆ្នោតជាតំណាងរាស្ត្រ។ ក្រោយពេល
ពួកអ្នកទាំងពីររូបនេះបានសំរេចដូចបំណងគេលែងរវល់នឹងសមាគមនេះទៀត សមាគម
ក៏រាយបាត់រូបទៅ។ ផ្ទះដែលជួលធ្វើជាទីស្នាក់ការសមាគមក៏ត្រូវគេដកហូតទៅជួលអោយ ចិនយូនវិញព្រោះបានថ្លៃច្រើនជាង។
សមនិងប្រពន្ធដែលបានស្នាក់នៅទីនោះក៏ត្រូវទៅរក ជួលកូនខ្ទមតូចមួយនៅជាយក្រុងវិញ។
នៅតែជាអ្នកធាក់ស៊ីក្លូដដែល ប៉ុន្តែកំលាំងកាយ
គាត់កាន់តែទ្រុឌទ្រោមណាស់ទៅហើយ។ សម មិនអាចធាក់ស៊ីក្លូពេញមួយថ្ងៃដូចមុនទៀត
ទេមានពេលខ្លះសមដេកឈឺមិនធាក់ស៊ីក្លូទៀតផង។ យប់មួយដោយពីថ្ងៃមិនបានទៅធាក់ ស៊ីក្លូ
សមបានឆ្លៀតចេញទៅធាក់ដើម្បីយកកំរៃខ្លះ សន្សំទុកដល់ថៃ្ងដែលប្រពន្ធខ្លួនសំរាល កូន
សមមិនគ្រាន់តែរកប្រាក់មិនបានទេតែថែមទាំងត្រូវពួកអ្នកលេងពីរនាក់ទាត់ធាក់ថែម
ទៀតព្រោះគ្មានលុយមួយសេនសំរាប់ពួគវាប្លន់។
លុះត្រលប់មកខ្ទមវិញសយបានប្រាប់ ថានាង ឈឺពោះបី បួនដងរួចមកហើយ។ សម
ពិបាកចិត្តយ៉ាងខ្លាំងពីរឿងប្រពន្ធឆ្លងទន្លេ នេះព្រោះគ្មានប្រាក់
និងគ្មានទីពឹងទីបំផុតនាងសយក៏ត្រូវបាត់បង់ជីវិតដោយសារតែឆ្លង
ទន្លេមិនរួចព្រោះគ្មានជំនួយពីគ្រូពេទ្យ។ ក្រោយពីបូជាខ្មោចប្រពន្ធយ៉ាងស្ងាត់ៗ
ក្រោមការ ជួយជ្រោមជ្រែងពីពួកកម្មករដូចគ្នា សម ក្លាយជាមនុស្សគ្មានទីពឹង
ប្រាក់កាសក៏គ្មានស៊ីក្លូ ត្រូវគេដកហូតវិញ។
សម ខំរកការងារដែរតែមិនបាន ហើយក៏គាត់ដាច់ចិត្តទៅពឹងពាក់ លោកយ៉េង
អ្នកនយោបាយដែលធ្លាប់សមអោយជួយកាលពីលើកមុន។ លោកយ៉េងបាន បដិសេដ
មិនទទួលស្គាល់ហើយក៏មិនព្រមជួលស៊ីក្លូអោយ សមធាក់ទៀតផង ព្រោះសម
គ្មានលុយកាក់អោយគេមុន។ សមក្លាយទៅជាជនអនាថា។ ក្នុងជីវិតបែបនេះ សមមិនគ្រាន់
តែគ្មានអាហារចំអែតក្រពះប៉ុន្នោះទេ តែថែមត្រូវគេចាប់យកទៅឃុំឃាំ ហាលមូសទៀតផង។
សម ត្រូវអត់បាយមួយថ្ងៃ ពីរថ្ងៃ បីថ្ងៃ
ជាប់គ្នាការស្រេកឃ្លានជំរុញសមអោយផុះគំនិត មួយថ្មីគឺប្តូរសីលធម៌ជាមួយនិងបាយដើម្បីបំបាត់ការស្រេកឃ្លាន។
សមដាច់ចិត្តឆកកាបូប ប្រាក់ពីបុរសប្តីប្រពន្ធដែលកំពង់ជ្រៀតចេញពីរោងកុន។ សម
យកប្រាក់ដែលឆក់បាននោះ ទៅទិញចំណីអាហារបរិភោគយ៉ាងស្កប់ស្កល់
ហើយទៅជួបនាយម៉ី។ដោយមានការនឹក ស្តាយកំហុស និងដោយត្រូវនាយម៉ីស្តីបន្ទោសផង សម សំរេចចិត្តយកមាសពេជ្រ
និង ប្រាក់កាសដែលឆក់បាននោះទៅប្រគល់អោយម្ចាស់គេវិញ ដោយមានសង្ឃឹមថាម្ចាស់ ទ្រព្យ
នឹងអាណិតអាសូរខ្លួនជាមិនខាន។ ផ្ទុយស្រឡះពេលសម យករបស់ទៅប្រគល់ អោយម្ចាស់ទ្រព្យ
ក៏ចាប់សម យកទៅប្តឹងប៉ូលីស ហើយប៉ូលីសក៏បញ្ជូនទៅតុលាការ។
សមត្រូវជាប់គុកប្រាំមួយខែ ពីរឿងឆក់របស់ទ្រព្យគេ។ ពេលចេញពីគុក
សមដើររក នាយម៉ី មិនឃើញសោះ ហើយក៏ដើរពីកន្លែងមួយទៅកកន្លែងមួយដោយក្តីអស់សង្ឃឹម។ សម
ត្រូវ រងគ្រោះថ្នាក់ដោយរថយន្ត រដ្ឋមន្ត្រីម្នាក់ទើបត្រឡប់មកពី ស្រុកបារាំងបុក
នៅពេលសមដើរ ឆ្លងផ្លូវធំមួយ។ ដោយក្តីអាណិតអាសូរ និងដោយសំណូមពររបស់ សម រដ្ឋមន្ត្រីនោះ
ក៏យក សម អោយបំរើ ការងារក្នុងលំនៅដ្ឋានរបស់ខ្លួន ជីវិតសម
បានជួបប្រទះនឹងពន្លឺរស្មីបន្តិច ឡើងវិញ។
លុះក្រោយមកទៀតសមបានសំរេចចិត្តចាកចេញពីទីក្រុងភ្នំពេញទៅរស់នៅធ្វើ
ស្រែដូចដើមវិញដោយយល់ថាជីវិតជាកម្មករនៅទីក្រុងភ្នំពេញប៉ុន្មាន ឆ្នាំមកនេះ ពុំមាន
សេចក្តីចំរើនឡើយ។ សម បានគិតឃើញថា ការដែលខ្លួនរត់ចោលរបរកសិកម្មមករស់នៅ
ទីក្រុងកន្លងមកនេះមិនមែនខ្លួន ស្អប់ខ្ពើមរបរនេះទេ តែដោយសារមកពីស្រុកមានអសន្តិ សុខ
ដូច្នេះពេលស្រុកទទួលឯករាជ្យហើយនោះគេត្រូវតែត្រឡប់ទៅរកមុខរបរដើមរបស់ គេវិញ។
អស់រយៈពេលបីឆ្នាំ សម
ធ្វើស្រែពុំបានលទ្ធផលល្អឡើយព្រោះគាត់ធ្វើស្រែប្រវាស នឹងមេឃ។
លុះសម័យសង្គមរាស្រ្តនិយមកើតឡើង សម ធ្វើកសិកម្មតាមលក្ខណៈវិទ្យា
សាស្រ្តដោយផ្អែកលើនយោបាយទឹក។ សម ក៏ដូចជាកសិករដទៃទៀតមានជីវភាពធូរធារ
ជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ មិនយូរប៉ុន្មានសមត្រូវប្រជាជនក្នុងស្រុកភូមិបោះឆ្នោត
អោយធ្វើប្រធានគណៈកម្មការក្នុងឃុំ នៃសង្គមរាស្រ្តនិយមដោយសារតែសម មានចិត្ត
ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងឋានៈជាប្រធាន សម បានដឹកនាំអ្នក ស្រុកអោយដើរតាមនយោបាយ
សម្តេចសហជីវិន ពិសេសសមនាំអោយប្រជាជនស្គាល់ តំលៃនៃសមាជជាតិ។ថ្ងៃទី ១៩ ខែកុម្ភៈ
ឆ្នាំ ១៩៦០ សម បានធ្វើដំណើរមករួមធ្វើសមាជជាតិលើកទី៩។ មកដល់ ភ្នំពេញ
សមបានជិះស៊ីក្លូដើរមើលទីក្រុង។ សម សង្កេតឃើញថារាជធានីភ្នំពេញ ប្រែមុខមាត់
ខុសពីដើមឆ្ងាយណាស់ មិនដូចជាភ្នំពេញកាលពីប្រាំពីរ ប្រាំបីឆ្នាំមុនទេ។ សម
នឹកស្តាយដល់ ជីវិតអតីតកាលរបស់ខ្លួន ‹សមនឹកស្តាយខ្មោចប្រពន្ធរបស់ខ្លួនជាខ្លាំង›។
ស្អែកឡើងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៦០ សមាជជាតិលើកទី៩ បានចាប់ផ្តើមពីម៉ោង ៨និង៣០ នាទី ទៅ។ សមាជលើកនេះបានប្រព្រឹត្តទៅអស់រយៈពេល ៣ថ្ងៃកន្លះ។ លុះចប់សមាជជាតិហើយ សមក៏ជិះរថភ្លើងរួមជាមួយអ្នកដំណើរឯទៀតដែលវិល ត្រលប់ពីសមាជដូចគ្នាធ្វើដំណើរត្រលប់ទៅខេត្តបាត់ដំបង វិញប្រកបការងារកសិកម្មដូច ធម្មតា៕
ស្អែកឡើងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៦០ សមាជជាតិលើកទី៩ បានចាប់ផ្តើមពីម៉ោង ៨និង៣០ នាទី ទៅ។ សមាជលើកនេះបានប្រព្រឹត្តទៅអស់រយៈពេល ៣ថ្ងៃកន្លះ។ លុះចប់សមាជជាតិហើយ សមក៏ជិះរថភ្លើងរួមជាមួយអ្នកដំណើរឯទៀតដែលវិល ត្រលប់ពីសមាជដូចគ្នាធ្វើដំណើរត្រលប់ទៅខេត្តបាត់ដំបង វិញប្រកបការងារកសិកម្មដូច ធម្មតា៕
សិក្សារអត្ថន័យរបស់អត្ថបទរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់
– ប្រធានរឿង
តាមរយៈរឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់ អ្នកនិពន្ធបានលាតត្រដាងពី ‹វាសនា របស់ប្រជាពលករ តូចតាចនៅក្រោមនឹមអាណានិគម
និយមនាយទុន›។ តាមការអធិប្បាយ របស់លោក សួន សូរិន
ជីវភាពរបស់ប្រជាពលករថ្នាក់ក្រោមក្នុងរបបអាណានិគមនិយម មានការលំបាក វេទនាជាទីបំផុត
ខាងផ្នែកជីវភាពរស់នៅក្រលំបាក បានព្រឹកខ្វះល្ងាច គ្មាន សំលៀកបំពាក់
គ្មានលំនៅជ្រកកោន និងគ្មានការធានារ៉ាប់រងដល់ អាយុជីវិត ខាងផ្នែកស្មា រតី
ត្រូវជិះជាន់ មើលងាយមើលថោក ចាត់ទុកដូចជាសត្វតិរច្ឆាន។
– មូលបញ្ហារឿង
តើអ្វីជាកត្តាកំនត់វាសនារបស់អ្នកក្រីក្រ?
– តាមរយៈសំដីតួអង្គមួយចំនួន អ្នកនិពន្ធបានចង្អុលបង្ហាញ និងឆ្លុះ បញ្ចាំងពីទស្សនៈរបស់ប្រជាជនខ្មែរក្នុងសម័យអាណានិគមនិយម ដែលយល់ថា ‹ភាពក្រីក្រ តោកយ៉ាករបស់ពួកគេ គឺបណ្តាលមកពីកម្មផល›។ ពេលសមចង់ទៅសំលាប់ថៅកែហុកដើម្បីសងសឹក នាងសយពោលថា ‹នេះជាកម្មផលរបស់យើង›។ នៅពេលជាប់គុក សមបាននិយាយលួងលោមប្រពន្ធខ្លួនថា ‹បងទ្រំតាម កម្មទៅចុះ›។
– តែតាមរយៈដំណើររឿង លោក សួន សូរិន បានកំណត់ច្បាស់ថា ‹វាសនា របស់ប្រជាពលករក្រីក្រដែលរស់នៅ ក្រោមរបបអាណា និគមនិយមត្រូវធ្លាក់ក្នុងកណ្តាប់ដៃ នាយទុននិងអ្នកកាន់អំណាចផ្តាច់ការ›។
ពោលគឺមិនមែនប្រជាពលករ ខ្វះសម្ថភាពនឹងកសាងជីវភាពរបស់ខ្លួនអោយបានធូរ ធារនោះទេ គឺរបបសង្គមនេះឯងដែលបំផ្លាញគុណធម៌ ហើយជុំរុញអ្នកទាំងនោះអោយ ធ្លាក់ក្នុងសភាពទ័លច្រក ភាពអនាថា និងអំពើអបាយមុខគ្រប់បែប។ តួអង្គសម ក្នុងរឿង ព្រះអាទិត្យថ្មីរះ លើផែនដីចាស់ របស់លោក សួន សូរិន ក៏ដូចជាតួអង្គទាំងឡាយក្នុងរឿង Les Misérables របស់លោក Victor Hugo សុទ្ធតែមានលក្ខណៈ សម្បត្តិល្មមនឹងបានថ្លៃថ្នូរ។
– តាមរយៈសំដីតួអង្គមួយចំនួន អ្នកនិពន្ធបានចង្អុលបង្ហាញ និងឆ្លុះ បញ្ចាំងពីទស្សនៈរបស់ប្រជាជនខ្មែរក្នុងសម័យអាណានិគមនិយម ដែលយល់ថា ‹ភាពក្រីក្រ តោកយ៉ាករបស់ពួកគេ គឺបណ្តាលមកពីកម្មផល›។ ពេលសមចង់ទៅសំលាប់ថៅកែហុកដើម្បីសងសឹក នាងសយពោលថា ‹នេះជាកម្មផលរបស់យើង›។ នៅពេលជាប់គុក សមបាននិយាយលួងលោមប្រពន្ធខ្លួនថា ‹បងទ្រំតាម កម្មទៅចុះ›។
– តែតាមរយៈដំណើររឿង លោក សួន សូរិន បានកំណត់ច្បាស់ថា ‹វាសនា របស់ប្រជាពលករក្រីក្រដែលរស់នៅ ក្រោមរបបអាណា និគមនិយមត្រូវធ្លាក់ក្នុងកណ្តាប់ដៃ នាយទុននិងអ្នកកាន់អំណាចផ្តាច់ការ›។
ពោលគឺមិនមែនប្រជាពលករ ខ្វះសម្ថភាពនឹងកសាងជីវភាពរបស់ខ្លួនអោយបានធូរ ធារនោះទេ គឺរបបសង្គមនេះឯងដែលបំផ្លាញគុណធម៌ ហើយជុំរុញអ្នកទាំងនោះអោយ ធ្លាក់ក្នុងសភាពទ័លច្រក ភាពអនាថា និងអំពើអបាយមុខគ្រប់បែប។ តួអង្គសម ក្នុងរឿង ព្រះអាទិត្យថ្មីរះ លើផែនដីចាស់ របស់លោក សួន សូរិន ក៏ដូចជាតួអង្គទាំងឡាយក្នុងរឿង Les Misérables របស់លោក Victor Hugo សុទ្ធតែមានលក្ខណៈ សម្បត្តិល្មមនឹងបានថ្លៃថ្នូរ។
ផ្ទុយ ទៅវិញ
អ្នកទាំងនោះបែរជាគ្មានបានទទួលគុណបំណាច់អ្វីបន្តិចណាសោះពីសមត្ថភាព
ដែលធម្មជាតិប្រគល់ អោយខ្លួន។ នេះគឺដោយសារសង្គមខ្វះការធានារ៉ាប់រងលើជីវិត
ប្រជាពលរដ្ឋ ខ្វះការអប់រំ គឺមានតែការចាប់ចង បោកប្រាស់ អយុតិ្តធម៌ គ្រប់បែបយ៉ាង។
របបអាណានិគមនិយម បានបំផ្លាញភាពម៉ឺងម៉ាត់របស់ សម បំផ្លាញជីវិតភរិយាសម
ហើយថែមទាំងបានជុំរុញសម អោយលះបង់អំពើ ល្អដែលខំការពារយូរណាស់មកហើយ
ធ្វើអោយសមធ្លាក់ខ្លួនអស់សង្ឃឹម អនាថា ប្រព្រឹតអំពើឆក់ប្លន់ ដែលប្រឆាំងនឹងឧត្តមគតិ
របស់ខ្លួន។
– ឧត្តមគតិរឿង
រវាងគុណធម៌និងអំពើអាក្រក់ អ្នកនិពន្ធបានកំនត់អោយ សម ជ្រើសរើសយកគុណ
ធម៌រួចទៅហើយ ការពិតមនុស្សត្រូវតែប្រកាន់យកគុណធម៌នេះ ជាដាច់ខាត ទោះក្នុងរបប
សង្គមណាក៏ដោយ ព្រោះការប្រព្រឹត្តចោរកម្ម ឬអំពើពាលាមិនមែនជាមាគ៌ានៃការរំដោះទុក្ខ
នោះឡើយគឺវាជាការទ័ល ច្រកប៉ណ្ណោះ។
បានជាអ្នកនិពន្ធបង្ហាញអោយយើងឃើញថា
សមតែងតែមានទំនាស់ក្នុងផ្លូវចិត្តខ្លួនឯងជានិច្ច
មុនពេលប្រព្រឹត្តអំពើមិនគប្បីក្នុង សង្គម អយុត្តិធម៌
មនុស្សភាគច្រើនត្រូវធ្លាក់ខ្លួនជាមនុស្សអនាថា ឬជាមនុស្សពាលាអាវ៉ាសែ ក៏
ប៉ុន្តែមិនមែនក្នុងសង្គមអយុត្តិធម៌ មនុស្សដាច់ខាត ត្រូវតែធ្វើអាក្រក់នោះទេ។
អ្នកនិពន្ធ ដែលបង្ហាញពីជីវភាព ដ៏សែនទារុណរបស់សម
គឺក្នុងគោលបំណងវែកមុខដើម្បីបង្ហាញពី បុព្វហេតុនៃទុក្ខ វេទនាដែលបណ្តាលមកពីការជិះជាន់
កេងប្រវ័ញ្ចរបស់វណ្ណៈ នាយទុន ដែល យកពួកអាណានិគមជាបង្អែក។
ទន្ទឹមនឹងនេះ អ្នកនិពន្ធបានបង្កប់នូវទស្សនៈ ស្អប់ ស្រឡាញ់
ដល់អ្នកអាន អ្នកសិក្សារដូចខាងក្រោម៖ ស្អប់សារជាតិរបស់ពួកមូលធន៖ កេងប្រវ័ញ្ច
អយុត្តិធម៌ ពាលាអាវ៉ាសែ… ស្រឡាញ់ប្រជាពលករក្រីក្រ
ស្លូតត្រង់ ដែលចេះដឹងទុក្ខធុរៈជួយគ្នាទៅ វិញទៅមក
(មានតែអ្នកដែលត្រូវទទួលទុក្ខទោសដូចគ្នាដែលចេះជួយ យកអាសារគ្នា)។
សន្និដ្ឋាន៖ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ ជាស្នាដៃអក្សរសិល្ប៍មួយ ជឿនលឿន
បានបឆ្លុះបញ្ចំាងយ៉ាងគ្រប់ជ្រុងជ្រោយ ពីតថភាពក្នុងសង្គម ខ្មែរសម័យ អាណានិគម។
រឿងនេះបានបង្ហាញយ៉ាងច្បាស់ពីបុព្វហេតុ ពិតប្រាកដដែលនាំអោយប្រជា ជនរងទុក្ខវេទនា
ដោយធ្វើការរិះគុន យ៉ាងខ្លាំង ទៅលើរបៀបរបបគ្រប់គ្រង បែបសក្តិភូមិ
ក្រោមនឹមពួកអាណានិគមនិយម។ ការដែលអ្នកនិពន្ធងាកមកសរសើរ របបសង្គម នៅចុង
បញ្ចប់នៃរឿងនេះ ក៏មិនមែនជាការបញ្ចប់នូវការរិះគន់សង្គមនោះទេ តែជាការរកច្រកចេញ
ផ្សាយស្នាដៃរបស់ខ្លួនតែប៉ុណ្ណោះ។ ដូច្នេះ យើងឃើញថា លោក សួន សារិន គឺជាអ្នកនិពន្ធ
ជឿនលឿនដែលមានកំហឹងឈឺចាប់ ចំពោះវណ្ណៈជិះ ជាន់ហើយចេះស្រឡាញ់ និងអាណិត ប្រជាពលករ
ស្នាដៃរបស់គាត់អាចតំណាងអោយប្រជាជនក្រីក្ររាប់លាននាក់ លើកទឹកចិត្ត ខ្មែរក្រោមនឹម
អាណានិគមនិយម។
(ដកស្រង់ពីសៀវភៅ ប្រវត្តិអក្សរសាស្រ្តខ្មែរ)(រៀបរៀងដោយ លោក ពន់ ឆាយ)
No comments:
Post a Comment