សិទ្ធិជ្រើសរើសគូស្រករតាមរយៈរឿងធនញ្ជ័យ
មនុស្សយើងម្នាក់ៗតែងតែមាននូវចំណង់ចំណូលចិត្ដផ្សេងៗពីគ្នា
គេចង់ជួបនូវអ្វី ដែលគេចូលចិត្ដ ហើយគេមិនចង់ឃើញនូវអ្វីដែលគេមិនចូលចិត្ដនោះឡើយ។
យោងទៅតាមបញ្ញត្ដិនៃសិទ្ធិមនុស្ស មនុស្សម្នាក់ៗគឺ មានតម្លៃស្មើៗគ្នា។
ដូច្នេះការជ្រើសរើសគូស្រករប្រចាំជីវិតការរួមរស់នៅជាមួយគ្នា។ សិទ្ធិនេះសំខាន់ណាស់
សម្រាប់ជីវិតយើងម្នាក់ៗពីព្រោះវារួមចំណែកធ្វើឱ្យជីវិតយើង មានន័យប្រកបដោយសុភមង្គល។
ដើម្បីយល់កាន់តែច្បាស់អំពីតម្លៃនៃការជ្រើសរើសគូស្រករសម័យបុរាណ ដែលឪពុកម្ដាយ
ឬអាណាព្យាបាលគ្រប់រូប តែងតែប្រាថ្នាចង់បានកូនប្រសារដែលមានចំណេះដឹង
និងការស៊ូទ្រាំអត់ធ្មត់ និងការងារ ដើម្បីសុភមង្គលរបស់កូនស្រីគាត់
នាពេលអនាគតព្រោះគ្មានម្ដាយឪពុក ណាមិនចង់ឱ្យកូនលំបាកក្នុងការរស់នៅទៅអនាគតឡើយ។
យើងដឹងហើយថា សង្គមសក្តិភូមិ
ស្តេចមានអំណាចចាប់បង្ខំយកនារីស្អាតៗមកធ្វើជាស្នំរាប់រយនាក់
ទោះនារីទាំងនោះមិនស្ម័គ្រចិត្តក៏ដោយឬស្ម័គ្រក៏ដោយ។ ឥទ្ធិពលនេះបានជះទៅលើសង្គមខ្មែរទាំង
មូលធ្វើឱ្យមានទំនៀមទម្លាប់”នំមិនធំជាងនាឡិ”ក្នុងការរើសគូស្រករ។ នារីពេញក្រមុំទាំងឡាយ
គ្មានសិទ្ធិជ្រើសរើសគូស្រករតាមដើម្បីអនាគតរបស់ខ្លួនឡើយ
បានសេចក្តីថាវាសនារបស់ខ្លួនក្នុងការរើសគូស្រករ នេះត្រូវមាតាបិតាជាអ្នកកំណត់
ទោះបុរសដែលនឹងត្រូវក្លាយជាប្តីនោះ នាងពេញចិត្ត ឬមិនពេញចិត្តក៏
ដោយ។ទំនៀមទម្លាប់បែបនេះគឺជាទំនៀមទម្លាប់ប្រតិកិរិយាមួយដែលធ្វើឱ្យតម្លៃស្ត្រីចុះអន់ថយ។
នៅក្នុងដំណើររឿងធនញ្ជ័យ ក៏បានឆ្លុះបញ្ចាំងផងដែរថា
ធនញ្ជ័យមានគំនិតប្រឆាំងនឹងទំនៀមទម្លាប់បែបបនេះដោយប្រកែកមិនព្រមយកប្រពន្ធតាមការរកឱ្យរបស់ស្តេច
តែបែរជាដើរស្វែងរកដោយខ្លួនឯងវិញ។ ធនញ្ជ័យចាត់ទុកនារីទាំងឡាយណា
ដែលពុំព្រមបញ្ចេញគំនិតយោបល់ ក្នុងបញ្ហាគូស្រករនេះ
ហើយរង់ចាំតែអនុវត្តតាមការសម្រេចចិត្តរបស់មាតាបិតា ឬអាណាព្យាបាលនោះ
ថាពុំមែនជាស្រីទេគឺសុទ្ធតែជាញីគឺគាត់បានប្រដូចនារីទាំងនោះជាសត្វ។ ចំណែកនាងសួស្តីមិនមែន
ជាញីទេគឺពិតជាស្រីដែលធនញ្ជ័យពេញចិត្តព្រោះនាងហ៊ាននិយាយសាងសងនឹងបុរស
ហ៊ានបញ្ចេញមតិពីរឿងគូស្រករជាមួយធនញ្ជ័យ
ធ្វើឱ្យអ្នកទាំងពីរស្គាល់ចិត្តគ្នាទៅវិញទៅមក មុននឹងយកគ្នាជាប្តីប្រពន្ធ។ លើសពីនេះ
គេបានរក្សាប្រពៃណីស្អាតស្អំ ធនញ្ជ័យបានចូលទៅស្តីដណ្តឹងនាងសួស្តីដល់ឪពុកម្តាយនាងមានជាអាទិ៍“នៅពេលឪពុកម្តាយនាង សួស្តីដឹងរាក់ជ្រៅហើយ ក៏ប្រាប់ធនញ្ជ័យឱ្យទៅរកទិញ
មាន់ ទា ជ្រូក អណ្តើក កុំខាន បើមិនបានអណ្តើកនោះ មេបាយើងមិនទទួលទេ។
ធនញ្ជ័យបានលឺពាក្យម្តាយឪពុកក្មេកបង្គាប់ដូច្នេះហើយ ក៏ដើរទៅរកអស់
អ្នកភូមិទាំងនោះរើសយកតែអ្នកមានប្តីប្រពន្ធពីកម្លោះក្រមុំ ឱ្យធ្វើជាមេអណ្តើក
ហើយរកស្រី៤នាក់ទៀត បើបាន៨ឬ១៤នាក់នោះ រឹតតែជាការល្អឱ្យតែមានប្តីពីក្មេង
បើទើបមានកូនមួយក៏បានដែរ ឱ្យឈ្មោះថាកូន អណ្តើក
រួចទើបរកមនុស្សប្រុសម្នាក់ដែលមានយសសក្តិ មានប្រាជ្ញាឱ្យធ្វើជាអ្នកមហាមកដណ្តឹងនាង
សួស្តី។ លុះបានរកសព្វគ្រប់ហើយ អ្នកមហានិងមេអណ្តើករៀបអស់បណ្ណាការនូវចិញ្ចៀន
ត្រសាល់[1]
ទៅបំពាក់កូនស្រីនោះហើយឱ្យខាងស្រីនោះរៀបរោងចាំទទួលអស់អ្នកមហានូវបណ្ណាការនេះរួចលើកស្លាដក
ស្លាកន្សែង ដែលហៅថាថ្ងៃកំណត់នោះហោង។ បន្ទាប់មក ទើបមានពិធីរៀបអាពាហ៍ពិពាហ៍
ទៅតាមប្រពៃណីខ្មែរទៀតផង គឺខុសប្លែកពីរង្វង់ពួកស្តេចដែលភាគច្រើនលួចសាហាយស្មន់
ឬចាប់បង្ខំ។
ក្នុងអតីតកាល សិទ្ធិចងក្រងជាគ្រួសារត្រូវមាតាបិតា
ឬអាណាព្យាបាលជាអ្នកសម្រេច គេចាត់ថា ទុកកូនប្រុសស្រី ដូចជារបស់ឥតវិញ្ញាណ ដូចជានំនែក
គេលើកដាក់ទៅទីណា បានតាមអំពើចិត្ត ។ តាមការពិតមនុស្សយើងម្នាក់ៗ
តែងមានចំណង់ចំណូលចិត្តផ្សេងពីគ្នា គេចង់ជួបនូវអ្វីដែលគេចូលចិត្តហើយគេមិនចង់ឃើញនូវអ្វីដែលគេមិនចូលចិត្តនោះឡើយ។
នៅក្នុងសង្គមពីមុនក៏ដូចជាសព្វថ្ងៃនេះដែរ
គេឃើញមានអាពាហ៍ពិពាហ៍មានពីរបែបអាពាហ៍ពិពាហ៍ដោយម៉ែទុកឪពុកដាក់
និងអាពាហ៍ពិពាហ៍ដោយចិត្តនឹងចិត្ត។ ក្នុងចំណោមអាពាហ៍ពិពាហ៍ទាំងពីរនេះ
អាពាហ៍ពិពាហ៍ដែលនាំមកនូវសុភមង្គលខ្លាំងជាងគេ គឺអាពាហ៍ពិពាហ៍ប្រភេទទីពីរ
តែអាពាហ៍ពិពាហ៍បែបនេះកម្រនិងកើតមានណាស់ ជាពិសេសក្នុង សង្គមផ្ដាច់ការ “នំមិនធំជានាឡិ” គេតែងពោលថាក្នុងរបបផ្ដាច់ការ
សូម្បីតែសិទ្ធិជ្រើសរើសគូស្រករក៏មានដែរ។ យល់ដឹងកាន់តែច្បាស់ពីបញ្ហានេះ
មាននៅក្នុងរឿងព្រេងខ្មែរជាច្រើនក៏បានបង្ហាញពីសិទ្ធិជ្រើសរើសគូស្រករ
តាមរយៈរឿងព្រេងខ្មែរ។
ដូច្នេះសិទ្ធិនៃការជ្រើសរើសគូស្រករតាមបែបប្រជាធិបតេយ្យបានចែងនៅ
ក្នុងមាត្រា១៦ ស្ដីពីសិទ្ធិ រៀបចំគូរស្រករ និង មានគ្រួសារដែរ [2]។
សិទ្ធជ្រើសរើសគូស្រករ មិនមែនមាននៅលើបុរសទេ
ស្រ្ដីក៏មានសិទ្ធិជ្រើសរើសដែរ ដូចជារឿងធនញ្ជ័យ ក៏បានបញ្ជាក់សិទ្ធិជ្រើសរើសគូស្រករ
គឺមានលក្ខណៈខ្ពង់ខ្ពស់ណាស់ពីព្រោះសូម្បីតែ
ព្រះរាជាក៏មិនអាចបង្ខិតបង្ខំធនញ្ជ័យបានឡើយ។
ពេលធនញ្ជ័យមានជ័យជម្នះក្នុងការដោះស្រាយប្រស្នាចិន
ព្រះរាជាបានប្រទានទ្រព្យរបស់ដ៏មានតម្លៃជាច្រើនដល់ធនញ្ជ័យព្រមជាមួយនោះដែរ
ព្រះអង្គទ្រង់រាជានុញ្ញាតឱ្យធនញ្ជ័យ ជ្រើសរើសយកស្រីស្នំណាម្នាក់នៅក្នុង
ព្រះបរមរាជវាំងមកធ្វើជាភរិយា តែធនញ្ជ័យមិនយល់ព្រមដោយទូលតបថា
ក្នុងរាជវាំងគ្មានស្រីទេ។ ធនញ្ជ័យពីភូមិមួយទៅភូមិមួយ
ដើម្បីស្វែងរកស្រីរហូតបានជួបនាងសួស្ដី ស្រីដ៏ឆ្លាតវៃ និងប្រកបទៅដោយសិរីសួស្ដី។
ស្មារតីនៃសមូហអ្នកនិពន្ធខ្មែរ
លើផ្នែកនេះចង់បញ្ជាក់ថាគួរតែទុកសិទ្ធិឱ្យយុវជនយុវនារីខ្មែរមានលទ្ធភាពជ្រើសរើសគូប្រចាំជីវិតដោយខ្លួនឯង
ហើយមិនគប្បីបង្ខិតបង្ខំបានឡើយ។
ក្នុងរឿងនេះ អ្នកនិពន្ធចង់បំផុសឱ្យនារីទាំងឡាយក្លាហានងើបឡើង
តស៊ូទាមទាររកសិទ្ធិរបស់ខ្លួនឱ្យក្លាយជាស្ត្រីដែលជាមាតានៃសង្គមពិតប្រាកដ
កុំនៅសំងំឱ្យគេដឹកច្រមុះដូចសត្វតទៅតទៀត។
តាមទំនៀមទម្លាប់ខ្មែរពីបុរាណមាតាបិតាមានតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំទុកដាក់
កូនចៅប្រុសស្រី ឱ្យមានកូនស្រករ។ ក្នុងការជ្រើសរើសគូស្រករ ឱ្យកូនប្រុសស្រី
មានតែឪពុក ម្តាយទេដែលមានសិទ្ធិ ក្នុងការជ្រើសរើសគូឱ្យកូនចៅទៅតាមយោបល់អត្តនោម័តរបស់លោក
មិនសូវបានសាកសួរកូនឡើយ។[3] ក្នុងរឿងធនញ្ជ័យ ពេលនាងសួស្តីបានជួបនឹងបណ្ឌិតជ័យ
មកពីស្រុកឆ្ងាយហើយបានសន្ទនាដឹងពីប្រាជ្ញា
ចិត្តគំនិតនិងដឹងថានៅលីវកំលោះក្រមុំទាំងចិត្ត កាយគ្មានជាប់ជំពាក់អ្នកណារៀងៗខ្លួន
ហើយទាំងនាងសួស្តីនិងធនញ្ជ័យបានគោរពតាមគន្លង ទំនៀមទម្លាប់ម្តាយទុកឪពុកដាក់។
ពោលគឺឱ្យលោកមេបាជាអ្នកពិនិត្យ និងប្រគល់ភារៈជូន
លោកទាំងពីរជាអ្នកសម្រេចថាឱ្យឬមិនឱ្យនៅពេលដែលបណ្ឌិតជ័យ ចូលស្តីដណ្តឹងនាង។ ដូច
ឃ្លាសម្តីធនញ្ជ័យជម្រាបម្តាយឪពុកនាងសួស្តីថា”ក្នុងចិត្តខ្ញុំបាទចង់បាន
ក្រែងតែលោកមិនឱ្យ ទានខ្ញុំបាទ បើលោកមេត្តាជាកូនជាចៅ នោះក៏អរគុណណាស់
នឹងនៅបម្រើអស់ចិត្ត”[4] ។
បើតាមទស្សនៈព្រះពុទ្ធសាសនា ក្នុងគម្ពីរសាធុសីលជាតកអដ្ឋកថាទុក្កនិបាត
តំណាល ថាជនប្រុសស្រីគួរជ្រើសរើសប្តីប្រពន្ធយកអ្នកមានសីលគួររាប់យកជាគ្នា(សីលធម៌
គតិបណ្ឌិត) គឺសំដៅដល់លើសីលធម៌ ចរិយាធម៌ គតិបណ្ឌិត។[6] យ៉ាងណាមិញ រឿងធនញ្ជ័យបានបង្ហាញ
យ៉ាងជាក់ច្បាស់ពីក្រឹត្យក្រម ក្នុងការជ្រើសរើសដៃគូជីវិត។ ធនញ្ជ័យ
ដែលជាបណ្ឌិតធ្លាប់បួស
រៀនទ្រឹស្តីព្រះពុទ្ធសាសនាបានប្រកាន់នូវលក្ខណៈវិនិច្ឆ័យក្នុងការស្វែងរក”ស្រី”ពិតប្រាកដយកមកធ្វើជាភរិយា
ដោយពឹងផ្អែកមើលលើចំណេះវិជ្ជា និងលក្ខណៈមារយាទប្រហាក់ប្រហែលនឹងខ្លួន។
គេមិនយកស្រីដែលព្រះរាជាប្រទានឱ្យធ្វើជាប្រពន្ធទេ ដ្បិតមិនមែនជាស្រីទេឈ្មោះ”ញី”មិនប្រាកដជាស្រី។
តាមរយៈសេចក្តីសន្ទនានឹងនាងសួស្តី ធនញ្ជ័យក៏កំណត់បានថានាងនេះ
ពិតជាស្រីវៃឆ្លាតមានប្រាជ្ញាជ្រៅជ្រះ និងមានចរិតមារយាទល្អ គួរយកជាគូបាន ទើបចូលស្តី
ដណ្តឹងដល់ឪពុកម្តាយ។
សរុបសេចក្តីមកឃើញថា ទំនៀមទម្លាប់នេះបានឆ្លុះបញ្ចាំពីគំនិត
ចរិយាសាស្ត្ររបស់មនុស្សខ្មែរដែលមានតាំងពីយូរណាស់មកហើយ
ទាក់ទងទៅនឹងសីលធម៌សង្គមនិងការគោរព តាមប្រពៃណីជាតិខ្មែរ។
.............................។
ប្រភពឯកសារពិគ្រោះ
វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ “រឿងធនញ្ជ័យ”
មៀច ប៉ុណ្ណ “សិក្សាប្រៀបធៀបអាពាហ៍ពិពាហ៍បួនបែបរបស់ខ្មែរ”រោងពុម្ពអង្គរ ឆ្នាំ២០១២
សៀវភៅ“អភិបាលកិច្ចល្អនិងគោលការណ៍ចាត់ចែង”
....................គន្ថនិទ្ទេស
១.វចនានុក្រមខ្មែរ ពាក្យ ត្រសាល់ ( ន. )
ឈ្មោះគ្រឿងអលង្ការស្រ្តីក្នុងសម័យបុរាណធ្វើដោយភ្លុក, ស្នែង, ឈើ, មានសណ្ឋានស្រដៀងនឹងត្បាល់, សម្រាប់ពាក់ត្រចៀក (សព្វថ្ងៃខ្មែរយើងលើកលែងប្រើហើយ) ។
២.នៅពេលអ្នកពេញវ័យ អ្នកមានសិទ្ធិពេញទីនៅក្នុងការជ្រើសរើសរកគូស្រក
ដើម្បីរៀបការជាប្ដីប្រពន្ធ។ ទោះបីជាគូស្រកនោះមានជាតិខុសគ្នាឬសាសនាខុសគ្នា ឬរស់នៅ
ប្រទេស ខុសគ្នាក៏ដោយឱ្យតែមានការព្រមព្រៀងគ្នាទាំងសងខាង គ្មានជនណាមានសិទ្ធិ
ឃាត់ឃាំងមិនឱ្យអ្នករៀបការជាមួយគ្នានោះឡើយ ។ ប្រុសនិងស្រីមានសិទ្ធិស្មើគ្នានៅក្នុង
ការជ្រើសរើសរកគូស្រក។អ្នកមិនត្រូវបានគេបង្ខំឱ្យទៅរៀបការជាមួយបុគ្គលណា ដែលអ្នក
មិនពេញចិត្តឡើយ ។ រដ្ឋាភិបាលនៃប្រទេសរបស់អ្នកត្រូវការពារគ្រួសាររបស់អ្នក ។
សេចក្ដីណែនាំ៖ បញ្ហារៀបការយកគ្នាជាគូស្រករ
ការរស់នៅជាមួយគ្នាជាគូរប្រចាំ ជីវិតតែងតែមានភាពខុសៗគ្នា
ពីជាតិមួយទៅជាតិមួយពីសង្គមមួយទៅសង្គមមួយយោង ទៅតាមទំនៀមទម្លាប់និងប្រពៃណី។
តាមប្រពៃណីស្រុកខ្លះប្រុសមានសិទ្ធិរើសគូស្រករីឯស្រីៗវិញគ្មានសិទ្ធិធ្វើយ៉ាងនេះទេ។ហើយនៅក្នុងសង្គមបុរាណខ្លះទៀត
គេអនុញ្ញាតឱ្យប្រុសៗមានគូស្រកលើសពីពីរម្នាក់។
ការនិយមបែបនេះច្រើនមាននៅក្នុងប្រទេសជាច្រើននៃទ្វីបខាងកើត ។
តើភាពស្មើគ្នាជាមនុស្សជាតិនៅត្រង់ណា ?យោងទោតាមបញ្ញតិ្តនៃសិទ្ធិមនុស្សម្នាក់ៗមានតម្លៃស្មើៗគ្នា។
ដូច្នេះការជ្រើសរើសគូស្រករប្រចាំជីវិតការរួមរស់នៅជាមួយគ្នា
ការលែងលះគ្នាគឺជាការសម្រេចចិត្តរបស់មនុស្សទាំងប្រុសទាំងស្រី។
អ្នកដទៃពុំគួរជ្រៀតជ្រែកឱ្យហួសពីព្រំដែនពេកទេ ។ ឪពុកម្ដាយ បង ប្អូន
និងមិត្តភក្ដិមានសិទ្ធិត្រឹមតែជួយណែនាំនិងអប់រំប៉ុណ្ណោះ ។
ចំណាំ៖នៅក្នុងគ្រួសារប្ដីប្រពន្ធមានសិទ្ធិស្មើគ្នា មានការទទួលខុសត្រូវស្មើគ្នា
ហើយ ត្រូវគោរពគ្នាទៅវិញទៅមកឱ្យបានស្មើៗគ្នា។
សិទ្ធិជ្រើសរើសគូស្រកជាសិទ្ធិសំខាន់ណាស់ សម្រាប់សម្រាប់ជីវិតយើងម្នាក់ៗ
ពីព្រោះវារួមចំណែកធ្វើឱ្យជីវិត យើងមានន័យប្រកប ដោយសុភមង្គល។ ក្នុងសៀវភៅ“អភិបាលកិច្ចល្អនិងគោលការណ៍ចាត់ចែង” ទំព័រទី១៨០
៣.មៀច ប៉ុណ្ណ “សិក្សាប្រៀបធៀបអាពាហ៍ពិពាហ៍បួនបែបរបស់ខ្មែរ”រោងពុម្ពអង្គរ ឆ្នាំ២០១២ ទំព័រ១៤
៤. វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ “រឿងធនញ្ជ័យ” ទំព័រ៣១
៥.៦.មៀច ប៉ុណ្ណ “សិក្សាប្រៀបធៀបអាពាហ៍ពិពាហ៍បួនបែបរបស់ខ្មែរ”រោងពុម្ពអង្គរ ឆ្នាំ២០១២ ទំព័រ៣៧-៣៨
.............ស្រាវជ្រាវដោយក្រុមគរុនិស្សិតអក្សរសាស្ត្រខ្មែរជំនាន់ទី២៤នៃវិទ្យាស្ថានជាតិអប់រំ
In this manner my buddy Wesley Virgin's autobiography launches with this shocking and controversial VIDEO.
ReplyDeleteWesley was in the military-and soon after leaving-he revealed hidden, "SELF MIND CONTROL" tactics that the CIA and others used to get everything they want.
As it turns out, these are the EXACT same secrets tons of celebrities (notably those who "became famous out of nothing") and top business people used to become wealthy and successful.
You probably know how you utilize only 10% of your brain.
That's because most of your brainpower is UNCONSCIOUS.
Perhaps this conversation has even taken place INSIDE your own head... as it did in my good friend Wesley Virgin's head 7 years back, while riding a non-registered, garbage bucket of a car without a license and with $3 in his pocket.
"I'm very fed up with living paycheck to paycheck! When will I get my big break?"
You've been a part of those those conversations, isn't it so?
Your success story is going to be written. All you need is to believe in YOURSELF.
WATCH WESLEY SPEAK NOW