Wednesday, 15 August 2018

សិក្សារឿង ប៉ូល វីរហ្សីនី


សិក្សារឿង ប៉ូល វីរហ្សីនី
សេចក្ដីផ្ដើម
          រឿង ប៉ូល វីរហ្សីនីនេះ និពន្ធដោយលោក ហង្ស ធុនហាក់ ដែលជាស្នាដៃនិពន្ធប្រលោម លោកបែបមនោសញ្ចេតនា។ ខាងក្រោមនេះយើងសូមនាំលោកអ្នកមកសិក្សារឿង ប៉ុល វិរហ្សីនីទាំងអស់គ្នា។


1.  សង្ខេបរឿង
          ក្នុងឆ្នាំ១៧២៦ ឪពុករបស់វីហ្សីនី លោកដឺឡាទួរបានលាចាកលោកនេះទៅធ្វើឲ្យនាង និងម្ដាយរបស់នាងរស់នៅយ៉ាងលំបាក ជាមួយអ្នកបំរើម្នាក់ជាជនស្បែកខ្មៅឈ្មោះម៉ារី។ ដោយសាតែខ្លាចគេមើលងាយអ្នកស្រី ដឺឡាទួរបាននាំកូន និង​អ្នកបំរើមករស់នៅក្នុងព្រៃភ្នំកោះព័រល្វីដដែលនោះ។ ពេលនោះវីរហ្សានីបានប្រសូតតែម្ដងនៅទីនេះ។ ស្របជាមួយគ្នានោះនាងម៉ាហ្គើរីត នៅទីនេះជាមួយគ្នាដែលមានអ្នបំរើរប្រុសម្នាក់ឈ្មោះ ដូម៉ាំង្គ ហើយក៏បានច្រសូតកូនប្រុសម្នាក់ដែរឈ្មោះ ប៉ូល។ គ្រួសារទាំងពីរបានស្រលាញរាប់អានគ្នាជាខ្លាំង។ រីឯកូនទាំងពីរបាននៅជាមួយគ្នា លុះធំរៀងខ្លួន។ ប៉ូល និង​ វីរហ្សីនី តែងតែនៅជាមួយគ្នារាល់ថ្ងៃ ហើយស្រលាញ់គ្នាខ្លាំងណាស់ ដោយប៉ូលហៅវីរហ្សីនីថា​ ប្អូន រីឯ​ប៉ូលវិញបានហៅវីរហ្សានីវិញថា​ បង។ រាល់ថ្ងៃពេលដែលប៉ូលចេញទៅព្រៃជាមួយ ដូម៉ាំង គេតែងតែកាន់ពូថៅតូចមួយ ហើយបានកាត់ផ្កា ឬផ្លែឈើណាល្អៗ មកផ្ញើរវីរហ្សានីជានិច្ចមិនដែលខាន។ 

កុមារទាំងពីរកំរនៅបែកគ្នាណាស់។ កុមារទាំងពីរមានគោលបំណងតែមួយគត់ គឺជួយគ្នាទៅវិញទៅមក។ តាំងពីតូចដល់ធំ ទាំងពីរនាក់តែងតែជួយជំនួសដៃជើងឪពុកម្ដាយជានិច្ច។ ក្រោយបន្តិចមក វីរហ្សីនីមានអាយុដប់ពីរឆ្នាំ ប៉ុន្ដែនាងមានមាឌធំហើយបែកសាច់សន្ធឹកណាស់។ សក់នាងពណ៌នាងមានពណ៍ក្រហមភ្លឺដូចមាស​ហើយដុះយ៉ាងក្រាស់។ ភ្នែកខៀវថ្លា នឹងបបូរមាត់រលោងរបស់នាង សឹងតែមានពន្លឺឆ្លុះសើរៗមកលើស្បែកមុខនាង។ ចំណែកប៉ូល ក៏មិនចាញ់វិរហ្សីនីប៉ុន្មានដែរ គេមានរូបរាង ខ្ពស់ជាងវីរហ្សានី សំបុរស្រឯម រោមភ្នែកក្រាស់ ច្រមុះស្រួច។ ម្ដាយរបស់វីរហ្សីនី ដោយឃើញកូនមានរូបឆោមលោមពណ៍ល្អយ៉ាងនេះ មានការបារម្ភមិនដឹងជាទៅជាយ៉ាងណាថ្ងៃក្រោយ បើសព្វថ្ងៃក្រក្សត្រយ៉ាងនេះ។ តាមពិតទៅអ្នកស្រី ដឺឡាទួរគឺជាកូនអ្នកធូរធានៅស្រុកបារាំង ប៉ុន្តែដោយសារតែគាត់បានរៀបការជាមួយឪពុកវីរហ្សីនីដេលជាអ្នកក្រ ដូចនេះហើយម្ដាយមីងគាត់បានកាត់កាលគាត់ចោល និង​​ មិនរវល់នឹងជីវិតគាត់ទៀតឡើយ។ 

គាត់សុខចិត្តកាត់ខ្មាស់សរសេរសំបុត្រផ្ញើរទៅម្ដាយមីង​ដែលគ្មានប្ដី អាក្រក់ទាំងរូប អាក្រក់ទាំងកាយនេះ ប៉ុន្ដែផ្ទុយស្រលះសំបុត្រដែលបានផ្ញើរទៅបែរជាមិនឃើញមានតប រហូតចុងក្រោយមានសំបុត្រមួយផ្ញើរមកវិញឲ្យគាត់ទៅយកទទួល។​ អ្នកស្រីដឹឡាទួរគាត់បានប្រញាប់ប្រញាល់ទៅទទួលសំបុត្រនោះទាំងសំលៀកបំពាក់ប្រលាក់ ដាច់រហែកយ៉ាងណាក៏គាត់ទៅមិនខ្មាស់គេដែរ។ ក្នុងសេចក្ដីសំបុត្ររបស់គាត់បាននិយាយថា អ្នកស្រីដឺឡាទួរសមមុខហើយដែលមករៀបការជាមួយអ្នកក្រវេទនាយ៉ាងនេះនោះ។ គាត់មិនខ្វល់ទេ ទោះបីអ្នកស្រីវេទនាយ៉ាងណាក៏ដោយ។ ពេលដែលអានសំបុត្រនេះចប់ គាត់បានដើរមកផ្ទះវិញទាំងអស់សង្ឃឹម។ ក្រោយមកគាត់ក៏សំរេចចិត្តទ្រាំរស់នៅជាមួយកូន និងអ្នកស្រីម៉ាហ្គើរីត ព្រមទាំងប៉ូលនៅជាមួយគ្នាយ៉ាងសុខសាន្ត។ ថ្ងៃមួយពេលដែលវីរហ្សីនី និងប៉ូលនៅផ្ទះកំពុងតែដាំស្ល ស្រាប់តែមានអ្នកងារម្នាក់មានរូបរាងស្គមស្គាំងមកសុំបាយអាស្រ័យ។​ វីរហ្សីនី និងប៉ូលមានការអាណិត និង​ បានទៅសុំលើកលែងទោសពីម្ចាស់អ្នកងារន៉។ ពួកគេបានធ្វើដំណើរឆ្លងកាត់ព្រៃភ្នំ ដងអូយ៉ាងយូរទើបដល់ទីនោះ។ ម្ចាស់អ្នកងារនោះ ក៏បានលើកលែងទោសឲ្យ។ 

ក្រោយមកពួកគេក៏បានវិលមកវិញ ដើរកាត់ព្រៃរួចក៏វង្វែងក្នុងព្រៃ។ ពួកគេបានឆ្លងកាត់ ឧបសគ្គជាច្រើនជាមួយគ្នា និង​ជួយគ្នាយ៉ាងស្វិតស្វាញ ប៉ុន្តែសំណាងល្អពួកគេក៏បានមកដល់ផ្ទះយ៉ាងមានសុវត្តិភាព។ សម្ព័នភាពរវាង វីរហ្សីនី និងប៉ូល ក៏បានបង្ហាញប្រាប់គ្នាទៅវិញទៅមក។ ថ្ងៃដែលជាឧបសគ្គមកបំបែកគេ ក៏បានមកដល់។ នោះគឺ​ម្ដាយមីងនាងនៅបារាំងបានសុំនាងទៅនៅឯបារាំង ដើម្បីទទួលទ្រព្យសម្បត្តិ ទាំងដែលបានគរាម នឹងប្ដឹងផ្ដល់ទាមទារនាងទៅនៅទីនោះ។ នាងក៏បានសំ រេចចិត្តទៅទីក្រុងប៉ារីស។ ប៉ូលមិនសប្បាយចិត្តទេ ពីព្រោះគេត្រូវបែកពីនាង។ ជាអកុសលពេលដែលនាងបានមកពីទីក្រុងប៉ារីស កប៉ាល់នាងក៏បានត្រូវព្យុះបក់បោកស្លាប់ រីឯប៉ូលក៏បានអស់សង្ឃឹមបាក់ទឹកចិត្ត អត់បាយអត់ទឹក ជីវិតគេក៏បានបញ្ចប់ទៅតាមវិរហ្សីនីដែរ៕
2.  វិភាគតូអង្គ
v  គុណសម្បត្តិរបស់ប៉ូល
Ø  ជាបុរសក្លាហ៊ានស្រលាញស្មោះស័គ្រ្មចំពោះវីរហ្សីនី។
Ø  ជាមនុស្សឧស្សាក្នុងការងា ចេះតស៊ូគ្រប់ឧបសគ្គ។
Ø  ជាមនុស្សមានកំលាំងខ្លាំង មានមាឌធំ។
Ø  គោរពស្រលាញម្តាយថែទាំម្តាយ និង អ្នកជិតខាង។
Ø  មានទឹកចិត្តស្មោះត្រង់ចំពោះមិត្តភ័ក្ត។
Ø  គោរពព្រះពុទ្ធសាសនា។
Ø  ជាមនុស្សមានគំនិតច្នៃប្រឌិតក្នុងការធ្វើស្រែចំការ។
Ø  ចេះបង្កើតរបស់ស៊ីថ្មីដោយយកទឹកអំពៅទៅលាយេជាមួយទឹកក្រូចបានជាភេសជ្ជៈថ្មីមួយ។
Ø  ចេះរកមោធ្យាបាយដើម្បីឲ្យដំនាំបានផលកាន់តែច្រើន។
Ø  ចេះផ្តល់គំនិតល្អៗទៅកានវីរហ្សីនីពេលវីរហ្សីនីមានទុក្ខ។
Ø  ជួយរាល់កិច្ចការទាំងអស់មិនថាការងានៅផ្ទះខ្លួនឯង ឬ ការងានៅផ្ទះវីរហ្សីនី គឺប៉ូលជាអ្នករាប់
រង់ទាំងអស់។
Ø  ចេះរៀនរស់តាមបែបធម្មជាតិ ដោយអាស្រ័យជាមួយធម្មជាតិ។
Ø  ចេះតែងបទចំម្រៀង ច្រៀងលេងកំសាន្ត។
Ø  ចេះយករឿងដែលម្តាយនិទានប្រាប់មកដើរតួសំដែងជាមួយមិត្តភ័ក្ត។
Ø  ហ៊ានបូជាជីវិតចំពោះនារីដែលខ្លួនស្រលាញ។
Ø  ពិធីបុណ្យធ្វើទ្បើងយ៉ាងក្រឹកក្រេង។
v  គុណវិប្បត្តិប៉ូល
Ø  ស្រលាញគេច្រើនជាងខ្លួនឯង។
Ø  មិនអាណិតម្តាយដែលនៅតែឯង។
Ø  ចំពោះស្នេហាហ៊ានបូជាជីវិត។
Ø  ឆាប់អន់ចិត្តក្នងរឿងស្នេហា។
Ø  ជាមនុស្សប្រចានច្រើន។
Ø  ជាមនុស្សថាអីធ្វើនុង។
Ø  មិនស្តាប់ការពន្យល់របស់ម្តាយ។
v  គុណសម្បត្តិរបស់វីរហ្សីនី
Ø  ជានារីមានសម្រស់ស្រស់ស្អាត់។
Ø  មានចរិកស្លូតបូត សុភាពរាប់សារ។
Ø  គោរពស្រលាញម្តាយ និងញ្ញត្តិជិតខាង។
Ø  គោរពព្រះពុទ្ធសាសនា ស្តាប់បង្កាប់ព្រះសង្ឃឹ។
Ø  ចេះត្រឹះរឹះពិចារណាគិតរាល់បញ្ហាដែលបានកើតទ្បើងចំពោះខ្លួន។
Ø  មនុស្សឧស្សាក្នុងការងា ចេះតស៊ូគ្រប់ឧបសគ្គ។
Ø មានទឹកចិត្តស្មោះត្រង់ចំពោះមិត្តភ័ក្ត។

Ø  ជាមនុស្សមានគំនិតច្នៃប្រឌិតក្នុងការធ្វើស្រែចំការ។
Ø  ជួយរាល់កិច្ចការទាំងអស់មិនថាការងានៅផ្ទះខ្លួនឯង ឬ ការងានៅផ្ទះវីរហ្សីនី គឺប៉ូលជាអ្នករាប់
រង់ទាំងអស់។
Ø  ចេះរៀនរស់តាមបែបធម្មជាតិ ដោយអាស្រ័យជាមួយធម្មជាតិ។
Ø  ចេះតែងបទចំម្រៀង ច្រៀងលេងកំសាន្ត។
Ø  ចេះយករឿងដែលម្តាយនិទានប្រាប់មកដើរតួសំដែងជាមួយមិត្តភ័ក្ត។
Ø  ហេតុតែគោរពអ៊ុំសុខចិត្តធ្វើដំណើរទាំងពីឆ្ងាយទៅរក។
Ø  ជួបព្យុះធ្វើឲ្យវីរហ្សីនីស្លាប។
Ø  មាននារីជាច្រើនមកគោរពសពនាង។
v  គុណវិប្បត្តិវីរហ្សីនី
Ø   ដោយសារគោរពគេហូសមិនគិតពីអាយុជីវិតខ្លួនឯង។
Ø   គិតអ្នកដែលនៅឆ្ងាយច្រើនជាងអ្នកនៅក្បែរដែលមិនដែលឃើញមុខ។
Ø   ស្លាប់ព្រោះធ្វើដំណើរទៅជួបអ៊ុំនៅអីរ៉ុប។
v  គុណសម្បត្តិរបស់លោកស្រីដឺទ្បាទួរ
Ø  ស្រលាញកូន គោរពញ្ញត្តិជិតខាង។
Ø  ជាម្តាយដល់ល្អ អាណិតពេលកូនជួបទុក្ខ និងព្រួយបារម្មណ៍ពីកូន។
Ø  ចេះទូន្មានប្រដៅដល់កូនឲ្យប្រព្រឹត្តល្អ។
Ø  រាល់កំហុសម្តាយតែងលើកលេងឲ្យ។
Ø  កើតទុក្ខពេលបាត់កូន។
Ø  យំសោកបោកខ្លួនពេលដឹងថាកូនបានស្លាប។
Ø  គោរពព្រះពុទ្ធសាសនា ដោយសូត្រធម៏រាល់ថ្ងៃសីល។
Ø  រៀបចំពិធីសពកូនតាមប្រពៃណី។
v  គុណវិប្បត្តិលោកស្រីដឺទ្បាទួរ
Ø  គោរពគេហួសមិនគិតពីខ្លួនឯង។
Ø  ជាមនុស្សខ្លាចគេ ពេលឃើញគេមាន ចំនែកឯខ្លួនឯងក្រ។
Ø  ជាមនុស្សទន់ខ្សោយ។
Ø  មិនហ៊នតេវ៉ារាល់ការគេស្តីបន្ទោស់។
v  គុណសម្បត្តិរបស់លោកស្រីម៉ាហ្គើរីត
Ø  ស្រលាញកូន គោរពញ្ញត្តិជិតខាង។
Ø  ជាម្តាយដល់ល្អ អាណិតពេលកូនជួបទុក្ខ និងព្រួយបារម្មណ៍ពីកូន។
Ø  ចេះទូន្មានប្រដៅដល់កូនឲ្យប្រព្រឹត្តល្អ។
Ø  រាល់កំហុសម្តាយតែងលើកលេងឲ្យ។
Ø  កើតទុក្ខពេលបាត់កូន។
Ø  យំសោកបោកខ្លួនពេលដឹងថាកូនបានស្លាប។
Ø  គោរពព្រះពុទ្ធសាសនា ដោយសូត្រធម៏រាល់ថ្ងៃសីល។
Ø  រៀបចំពិធីសពកូនតាមប្រពៃណី។
Ø  មិនប្រឆាំងនិងគំនិតកូនព្រោះស្រលាញ។
v គុណវិប្បត្តិរបស់លោកស្រីម៉ាហ្គើរីត
Ø  តាមចិត្តកូនពេក មិនហ៊ានឃាត់។
Ø  ជាមនុស្សទន់ខ្សោយ។
v  គុណសម្បត្តិរបស់លោកដូម៉ាំង្គ
Ø  ជួយចិញ្ចឹមបីបាចប៉ូលតាំងពីតូចរហូត់ដល់ធំ។
Ø  ជូយរាល់ការងាទាំងអស់របស់គ្រួសារប៉ូល និងគ្រួសារវីរហ្សីនី។
Ø  ព្យាយាមស្វែងរក់ប៉ូល និងវីរហ្សីនី។
Ø  ក្លាហ៊ានក្នុងការដើររកក្មេងទាំងពី ដោយដើរឆ្លង់កាត់ព្រៃដល់ធំ។
v គុណសម្បត្តិរបស់មិត្តប៉ូល និងនាងវីរហ្សីនី
Ø  ជួយឲ្យអ្នកទាំងពីសប្បាយចិត្ត។
Ø  ជួយគ្នាពេលអ្នកទាំងពីមានការលំបាក់ចិត្ត។
Ø  ចេះដើរតួសំដែងជាមួយប៉ូល និងនាងវីរហ្សីនី។
v គុណវិប្បត្តិរបស់លោកដឺទ្បាបួរ​ ដូណេស៍
Ø ជាមនុស្សសំលឺងឃើញតែអ្នកមាន មើលងាយអ្នកក្រ។
Ø ចៅហ្វាយខែត្រតែឈ្មោះតែមិនជួយដល់ជនក្រីក្របែរទៅកាន់ជើងអ្នកមានទៅវិញ។
Ø មិនជួយបែរជាន់បន្ថែម។
Ø ប្រើសំដីអសុរស្ស មិនគោរពប្រជាជន។
v  គុណវិប្បត្តិរបស់ម្តាយមីងលោកស្រីដឺទ្បាទួរ
Ø  ជាមនុស្សប្រកាន់ពូជសាសន៍។
Ø  មិនយកយល់ដល់សាច់ញ្ញតិដែលក្រ បែរជាមើលងាយបន្ថែម។
Ø  មិនចេះស្រលាញបង ប្អូន។
Ø  ពេលដឹងថាខ្លួនជិតស្លាប់គ្មានអ្នកណាស្នងទ្រព្យទើបនឹកឃើញបង ប្អូន។



3.   វិភាគអត្ថន័យ
             ការប្រកាន់វណ្ណះចំពោះការជ្រើសរើសគូរស្រករ
ឧទាហរណ៍ : ម្តាយមីងរបស់លោកស្រី ដឺឡាទួរ ដែលជាអ្នកមានស្តុកស្តមម្នាក់នៅស្រុកបារាំង ជាកូនអ្នក                                      មានពូជអម្បូរខ្ពង់ខ្ពស់ បានខឹងសម្បារយ៉ាងខ្លាំងចំពោះលោកស្រី ដឺឡាទួរ ដោយយល់ថាក្មួយគាត់ជាមនុស្សក្នុងវង្សត្រកូលជាមួយនឹងគេដែរ បែរជាមកយកមនុស្សកំពូជទាបធ្វើជាប្តី…។
             ការមិនអធ្យាស្រ័យដល់សាច់សារលោហិតរបស់ខ្លួន
­ឧទាហរណ៍ : លោកស្រី ដឺឡាទួរ ខំលះសេចក្តីអៀនខ្មាស់ ដើម្បីសរសេរសំបុត្រ ទៅថ្លែងទុក្ខទាំងឡាយប្រាប់ម្តាយមីងគាត់ សង្ឃឹមថាគាត់មានមេត្តាដល់នាង វីរហ្សីនី ជាចៅ តែលុះម្តាយមីងគាត់ផ្ញើសំបុត្រមួយច្បាប់មកវិញ នៅក្នុងសំបុត្រនោះ បែរជានិយាយចំអកឲ្យគាត់ទៅវិញ ថាដែលគាត់បានយកមនុស្ស ដើរផ្សងព្រេងធ្វើជាប្តីនេះ ជាការសមមុខមាត់ណាស់ កុំមកថ្លែងទុក្ខប្រាប់គេធ្វើអ្វី ជោគវាសនាគាត់គឺដូច្នេះឯង ថាការសប្បាយគ្មានគិតក្រោយរបស់គាត់ទាំងប៉ុន្មានត្រូវតែគាត់ទទួលសោកទុក្ខដូច្នេះ ថាមកពីព្រះលោកដាក់ទណ្ឌកម្មឲ្យគាត់ហើយ បានជាប្តីគាត់ស្លាប់បីក្មេងយ៉ាងនេះ ថាទណ្ឌកម្មដែលព្រះលោកដាក់នេះ គឺប្រកបដោយយុត្តិធម៌ណាស់។
               ចំណងស្នេហ៍អមត
ឧទាហរណ៍ : ស្នេហារវាងបុរស់ ប៉ូលនឹងនាង​ វីរហ្សីនី ប្រកបដោយតម្លៃនិងមនោសញ្ចេតនាមិនអាចកាត់ថ្លៃបានឡើយ ទោះបីជាមានការបង្ខិតបង្ខំឲ្យនាង វីរហ្សីនី រៀបការជាមួយអ្នកមានទ្រព្យសម្បត្តិស្តុកស្តមម្នាក់នៅស្រុកបារាំងក៏ដោយ ក៏នាងមិនយល់ព្រមដែរ ព្រោះតែនាងបានប្រគល់បេះដូង ដ៏បរិសុទ្ធឲ្យទៅ   បុរស់ ប៉ូល ដែលជាមនុស្សតែមួយគត់ដែរនាងធ្លាប់នឹករឮកតាំងពីនាងចាកចេញមកម្លះ។
               ការជួយគ្នាគ្រាមានអាសន្ន
ឧទាហរណ៍ : អ្នកជិតខាងនាំគ្នាមកជួយនាង វីរហ្សីនី នៅពេលដែលសំពៅដែរនាងជិះនោះត្រូវខ្យល់ព្យុះបក់បោក។

               ការជឿលើព្រះជាម្ចាស់
ឧទាហរណ៍ : នៅពេល ប៉ូល អស់សង្ឃឹមនឹងរកផ្លូវត្រលប់មកផ្ទះមិនឃើញ ហើយរកអ្វីមកញុំាគ្មាននោះ ស្រាប់តែនាង វីរហ្សីនី និយាយឡើងថា មិនអីទេបង គង់តែព្រះម្ចាស់លោកមេត្តាយើងទេ ហើយសម្តីដែល រំឮកដល់ព្រះជាម្ចាស់នេះនាងតែងតែនិយាយជារើយៗ។
                ការតស៊ូនិងភាពលំបាក
ឧទាហរណ៍ : នៅក្នុងរឿងនេះយើងឃើញហើយថា ក្រុមគ្រួសាររបស់លោកស្រី​ ដឺឡាទួរ បានប្រយុទ្ធប្រឆាំងនិង វាសនា តាំងពីផ្តើមរឿងរហូតដល់បញ្ចប់រឿង ដើម្បីអ្វី? គឺដើម្បីទទួលបាននូវសុភមង្គលពិត ដែលកើតចេញពីចិត្តនឹងចិត្ត មិនមែនកើតចេញពីការបង្ខិតបង្ខំឡើយ។
                ការខិតខំរៀនសូត្រ
ឧទាហរណ៍ :   ប៉ូលបានទៅសុំរៀនអាននឹងរៀនសរសេរ ពីតាចាស់អ្នកជិតខាងម្នាក់ ដើម្បីឆ្លើយឆ្លងទៅមកនឹងនាង វីរហ្សីនី ។ ដោយអំណាចនៃសេចក្តីស្នេហា ប៉ូល បានខិតខំរៀនសូត្រវិជ្ចាជីវះយ៉ាងច្រើន រហូតទទួលបានចំនេះដឹងជ្រៅជ្រះ និងចេះកែប្រែរដីដែលគ្មានជីវជាតិ ឲ្យល្អឡើងវិញបានទៀតផង៕


សេចក្តីសន្និដ្ឋាន
          តាមរយះរឿង ប៉ូល វីរហ្សីនី នេះយើងអាចសន្និដ្ឋានបានថា ជាប្រភេទរឿងមួយ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីការប្រកាន់ វណ្ណះ អ្នកមានរើសអើងអ្នកក្រ និងបានបង្ហាញអំពីសង្គមនៃការរស់នៅ នៃប្រទេស អ៊ឺរ៉ុប ដែលទទួលស្គាល់តែភាពមានបាន ស្តុកស្តម មិនចូលចិត្តនិយាយស្តីជាមួយអ្នកក្រ ស្អប់អ្នកក្រ ខ្លាចថោកទាប បន្ថែមលើនេះទៀតកវី ហង្ស ធុនហាក់ ក៏បានបង្ហាញផងដែរនូវសង្គមជិះជាន់មួយរវាងអ្នកមានមកលើអ្នកក្រ ដែលយើងសង្កេតឃើញថា អ្នកមាននៅតែមានគំនិតជិះជាន់ ពន្លិចអ្នកក្រទន់ខ្សោយ ជីវិតមនុស្ស តម្លៃមនុស្ស ស្ថិតនៅលើទ្រព្យសម្បត្តិ ។ ហើយក៏បានឆ្លុះបញ្ចាំងអំពីស្នេហាមួយ ដែលកើតចេញពីភក្តីភាពរៀងៗខ្លួន ហើយតម្លៃនៃសេចក្តីស្នេហ៍នេះ ពិតជាគ្មាននរណាមកបំបែកបានឡើយ ស្នេហារវាងបុរស ប៉ូល និង វីរហ្សីនី ពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ កំលោះ ក្រមុំ នៅសម័យបច្ចុប្បន្ន ដោយក្នុងសាច់រឿងនេះ ប៉ូល និងនាង វីរហ្សីនី មិនដែលស្គាល់ទេនូវពាក្យថា ឈ្លោះប្រកែកគ្នាដោយសារស្នេហា ហើយក៏មិនដែលធ្វើឲ្យនរណាពិបាកដោយសារខ្លួនឡើយ។ បើប្រៀបធៀបស្នេហានៅពេលបច្ចុប្បន្ននេះវិញ ស្រលាញ់គ្នាមិនទាន់បានមួយឆ្នាំផងក៏បែកចិត្ត ហើយមិនទាន់បានប៉ុន្មានផងក៏មានគូរស្នេហ៍ថ្មីមួយទៀត នេះ ស បញ្ចាក់ឲ្យឃើញថា ស្នេហាបុរសប៉ូល និងនាង វីរហ្សីនី ពិតជាគួរឲ្យយកធ្វើគំរូណាស់នាសម័យបច្ចុប្បន្ន ប៉ុន្តែគួរឲ្យអាណិត អាសូរដល់គូរស្នេហ៍ទាំងពីរនេះណាស់ នៅចុងបញ្ចប់កវីបានបង្ហាញ អំពីសោកនាដ្យកម្មមួយ ដែលនាងវីរហ្សីនី ត្រូវស្លាប់ដោយសារព្យុះសមុទ្របក់បោកសំពៅ នៅពេលដែលនាងធ្វើដំណើរត្រលប់មកស្រុកកំណើតវិញ ហើយការស្លាប់របស់នាងទៀតសោត ក៏ព្រោះតែភាពថ្លៃថ្នូរ ដោយនាងពុំព្រម ចាកចោល សំពត់អាវ ដូចកម្មករម្នាក់ដែលអាក្រាតកាយដើម្បីជីវិតរស់ មិនគិតអំពីកេរិ៍្តខ្មាស់នោះឡើយ។ ឯបុរស ប៉ូល ដោយសារតែ សេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅ នឹងនឹកឃើញរាល់អនុស្សាវរីយទាំងឡាយ ដែលបានសាងជាមួយគ្នាយ៉ាងច្រើន តាំងពីតូចរហូតដល់ពេញវ័យនោះ គឺវាមិនគួរមកបែកគ្នាដោយសារតែភាពចង់មានចង់បានរបស់ម្តាយនាង​ វីរហ្សីនីឡើយ ហើយគេក៏បានស្លាប់ដោយសារតែជំងឺរីងរៃព្រោះតែនឹកនាង វីរហ្សីនី បណ្តូលចិត្តរបស់គេទៅ៕














ឯកសារយោង
ប្រលោមលោកមនោសញ្ចេតនារឿង ប៉ូលវិរហ្សីនី និពន្ធដោយ ហង្ស​ ធុនហាក់(១៩២៦-១៩៧៥០)

No comments:

Post a Comment