(បទបថ្យាវត្ត)
១. សិល្បៈវប្បធម៌រួមមានចម្លាក់
មានគ្រប់លក្ខណៈឆ្លាក់យ៉ាងចំណាន
បន្សល់កេរ្តិ៍ទុកកាត់ថ្លៃពុំបាន
២.
សំណង់ប្រាសាទផ្ចិតផ្ចង់បវរ
ទាក់ទាញទេសចរណ៍ចូលមកទស្សនា
ឆ្លាក់យ៉ាងល្អឯកគ្មានពីរឡើយណា
យើងជាតិខេមរាពិតមោទនៈ
។
៣. បង្កើនចំណូលចូលជាតិយ៉ាងជាក់
ត្រូវអភិរក្សកុំបីចំបែង
នេះបង្ហាញប្រាប់ទេសចរណ៍ឥតផ្សែង
រាស្រ្តគ្រប់កន្លែងរួមរក្សាកេរ្តិ៍ ។
៤. មួយទៀតរបាំគង់វង្សស្ថិតស្ថិរ
វត្ថុបុព្វេបន្សល់ទុកនៅ
កូនខ្មែរត្រូវប្រឹងរៀនឲ្យឆ្អិនឆ្អៅ
ទើបបន្សល់ទៅដល់កូនចៅក្រោយ ។
៥. ស្តែងរួមចំណែកសង្គមជាតិឱ្យ
អភិវឌ្ឍដោយត្រចះត្រចង់
យើងជាកូនខ្មែរត្រូវរួមតម្រង់
គង់វង្សផូរផង់មានវឌ្ឍនៈ ។
ត្បូងឃ្មុំ ថ្ងៃទី
២៦ ខែ មេសា ឆ្នាំ ២០១៨
ស្មេរ: កញ្ញា អុន ស៊ុំវិជ្ជដា
No comments:
Post a Comment