Saturday, 15 September 2018

តើតារាចម្រៀងខ្មែរដ៏ល្បីល្បាញ ក្នុងអំឡុងទសវត្សឆ្នាំ ៦០ និង៧០ អ្នកស្រី រស់ សិរីសុទ្ធា មានឈ្មោះដើមជាអ្វី?



អ្នកស្រី រស់ សិរីសុទ្ធា មានឈ្មោះដើមថា រស់សុទ្ធា ហៅរៃ។ ឈ្មោះសិរី ទើបជាឈ្មោះកណ្ដាលថែមតាមក្រោយ បន្ទាប់ពីឈប់រៀនហើយទៅចាប់អាជីពជាអ្នកចម្រៀង។ ដូច្នេះហើយប្រជាជនខ្មែរគ្រប់រូបស្គាល់អ្នកស្រីថា រស់សិរីសុទ្ធា។អ្នកស្រីរស់ សិរីសុទ្ធា ជាតារាចម្រៀងខ្មែរដ៏ល្បីល្បាញ ក្នុងអំឡុងទសវត្សឆ្នាំ ៦០ និង៧០ និងជាដៃគូចម្រៀងជើងឯក យ៉ាងឆ្នើមបំផុត របស់អធិរាជសំឡេងមាស លោកស៊ីន ស៊ីសាមុត។