Sunday, 3 June 2018

ចម្រៀង


ប្រពន្ធខ្ញុំយល់សប្តិចម្លែក
ទំនុកច្រៀង គិន ធារ៉ា
លំនាំបទ ចិត្តអូនប្លែកណាស់
I.(ស)បងប្តីសម្លាញ់ យប់មិញ អូនគេងយល់សប្តិ​​  ថាបងដាច់យប់
         បងសន្លប់ នៅក្នុងហាងបា អាវប្រឡាក់ក្រែម ខ្លួនបងវិញ ធុំក្លិនតែស្រា  
        ដល់ផ្ទះឡូឡា ឆ្លើយប្រាប់អូនថា ធ្វើការថែមម៉ោង ថែមម៉ោងរាល់យប់
       ពីក្បាលព្រលប់ នៅតែធ្វើការ។
II.(ប)ហ៊ឺ! ស្មានតែរឿងធំ ប្រពន្ធខ្ញុំ យល់សប្តិអស្ចារ្យ     ឃើញប្តីផឹកស្រា
       មកឡូឡាចោទប្តីទាំងព្រឹក តាមពិតយល់សប្តិ ស្មានការពិត
       ខ្លាចប្តីប្រមឹក ខ្លាចប្តីទៅផឹក ប្រមឹកហើយលួច ទៅមានស្រីថ្មី
       អូនអ្ហើយកុំភ័យ ធ្វើអ្វីបងដឹង ព្រលឹងកុំខឹងណា។
R.(ស)ចាស៎បង! អូនមិនខឹងទេ វាគ្រាន់ជាការយល់សប្តិ
    (ប)ត្រូវហើយយល់សប្តិ រឿងដាច់យប់ គ្មានទេជីវា
    (ស)ហ៊ឺស! ឱ្យតែដូចមាត់ ពិតប្រាកដ ដូចពាក្យបងថា
    (ប) បងទៅធ្វើការ ថើបមួយសិនណា ប្រពន្ធសម្លាញ់
     (ស) ស្តីទេ! ល្ងាចបងវិលវិញ ដូចសប្តិយប់មិញ ច្បាស់ជារឿងធំហើយ។
(ច្រៀងសារឡើងវិញ)

No comments:

Post a Comment